• ខ្មែរ
  • EN

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋលេខាធិការ​ ​និង​អនុរដ្ឋលេខាធិការ​

​រាជធានី​ភ្នំពេញ​៖​ ​ចាប់ពី​ថ្ងៃ​ទី​២​ ​ដល់​ថ្ងៃ​ទី​៧​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ជាមួយ​ឯកឧត្តម​រដ្ឋលេខាធិការ​ទាំង​ ​៨​ ​រូប​ ​អម​ដោយ​អនុរដ្ឋលេខាធិការ​ទទួលបន្ទុក​ការងារ​ក្នុង​ចង្កោម​សកម្មភាព​ការងារ​របស់​រដ្ឋលេខាធិការ​។​ ​កិច្ចប្រជុំ​នេះ​មាន​គោលដៅ​ស្វែងយល់​លម្អិត​ ​និង​ស៊ី​ជម្រៅ​ពី​ការងារ​ទទួលបន្ទុក​ដោយ​ថ្នាក់​ដឹកនាំ​ក្រសួង​ម្នាក់ៗ​ ​និង​ការងារ​ពាក់ព័ន្ធ​ស្តីពី​បច្ចុប្បន្នភាព​នៃ​ដំណើរ​របស់​អង្គភាព​ចំណុះ​ឱ្យ​ក្រសួង​ ​និង​ ​បញ្ហា​ផ្សេងៗ​ផង​ដែរ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ក៏បាន​ស្នើ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ ​រៀបចំផែនការ​បណ្តុះបណ្តាល​ជំនាញ​ ​និង​ភាសា​អង់គ្លេស​តាម​អង្គភាព​រៀងៗខ្លួន​ ​ដើម្បី​ចូល​រួមចំណែក​ពង្រឹង​សមត្ថភាព​មន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ឱ្យបំ​ពេញការ​ងារ​បាន​កាន់តែ​ប្រសើរ​ ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​បាន​ឆាប់រហ័ស​ ​មាន​តម្លា​ភាព​ ​ប្រសិទ្ធ​ភាព​ ​ផ្តល់​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​អ្នកប្រើប្រាស់​សេវា​ក្នុង​វិ​ស​័​យ​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ជាពិសេស​តម្រូវ​ការ​នៃ​ការរៀបចំ​ការងារ​អាទិភាព​ជាច្រើន​ទៀត​ដែល​ត្រូវ​បន្ត​អនុវត្ត​ ​ដើម្បី​រៀបចំ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​ឈាន​ចូលក្នុង​យុគ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​បាន​សំណូមពរ​ឱ្យ​បងប្អូន​មន្ត្រី​ទាំងអស់​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុងមួយ​នៃ​មហា​គ្រួសារ​ខ្មែរ​ ​ដើម្បី​ចូល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ក្រោម​ការ​​​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​៕​

Related Post