ក្រុមហ៊ុន South East Asia Telecom( Cambodia) Co,Ltd ដែលជា ក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ិនធឺណេត និង ទូរគមនាគមន៍ចល័ត នៅកម្ពុជាបាន បើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៥ នាមជ្ឈមណ្ឌលសន្និសីទ កោះពេជ្រ ដែលនឹង គ្រោងចំណាយទុន៤០០ លានដុល្លារ។ ក្នុងពិធីសម្ពោធនេះ មានការអញ្ជើញ ចូលរួមដោយរដ្ឋមន្ដ្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន លោក Tan Qingsheng ភារៈធារីនៃស្ថានទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោក Han Hanchou នាយកប្រតិបត្ដិ ក្រុមហ៊ុន SEATEL Group ព្រមទាំងគណៈ ប្រតិភូជាច្រើនរូបផ្សេងទៀត ទាំងជាតិនិង អន្ដរជាតិ។លោករដ្ឋមន្ដ្រី ប្រាក់ សុខុន បានមានប្រសាសន៍ ថា លោកសម្ដែង នូវការអបអរសាទរ យ៉ាងកក់ក្ដៅ ចំពោះការបើកសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ដាញ សេវាទូរស័ព្ទ របស់ក្រុមហ៊ុន SEATEL ។លោករដ្ឋមន្ដ្រីបន្ថែមថា “ក្រុមហ៊ុន SEATEL បានប្រើប្រាស់នូវបច្ចេកវិទ្យាទូរគមនាគមន៍ចល័ត ៤G VoLTE100% ដែលជាបច្ចេកវិទ្យាទំនើបនៅលើ ពិភពលោកនាពេលបច្ចុប្បន្ន ៤G 100% ដោយកត្ដាទាំងអស់នេះ បានធ្វើឱ្យប្រទេសកម្ពុជាឈានចូលទៅក្នុង ចំណោមនៃបណ្ដា ប្រទេសដែលមានបច្ចេកវិទ្យា ទូរគមនាគមន៍រីកចម្រើនលើពិភពលោក”។នាយកប្រតិបត្ដិក្រុមហ៊ុន SEATEL លោក Han Hanchou បានប្រសាសន៍ ផងដែរថា “ក្នុងនាមជាប្រតិបត្ដិករទូរគមនាគមន៍ពហុវិស័យដែលផ្ដល់សេវាកម្មអ៊ិនធឺណេត និងសេវាកម្ម ទូរគមនាគមន៍ចល័ត SEATEL បានអនុវត្ដនូវយុទ្ធសាស្ដ្រ បណ្ដាញអ៊ិនធឺណេត ចល័ត គ្រប់ជ្រុងជ្រោយ ដែលគ្រោងនឹងធ្វើ ការបោះទុនវិនិយោគ សរុបនៅកម្ពុជាចំនួន ៤០០ លានដុល្លារ ហើយគិតមកត្រឹមបច្ចុប្បន្ននេះ ក្រុមហ៊ុនបានវិនិយោគអស់ ចំនួន១០០ លានដុល្លារ រួចមកហើយ”។សូមបញ្ជាក់ថា ក្រុមហ៊ុន SEATEL គឺជា ក្រុមហ៊ុនដែលផ្ដោតសំខាន់ ទៅលើការច្នៃប្រឌិតថ្មី និងសេវាកម្មផ្ដួចផ្ដើមនូវទស្សនៈសេវាកម្មមួយ ផ្ដល់ការសន្ទនា ដែលមាន សំទ្បេងច្បាស់ល្អ ការចំណាយដ៏ត្រឹមត្រូវ ច្បាស់លាស់ ទាំងសេវាកម្មទូរស័ព្ទ និងសេវាកម្មអ៊ិនធឺណេត នឹងបំពេញនូវតម្រូវការ របស់អតិថិជនបាន១០០%៕
Related Post
-
“អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” មានតួនាទីសំខាន់សម្រាប់អភិវឌ្ឍធនធានមនុស្សឆ្នើម ក្នុងយុគសម័យឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម
- 28
- Sokmean Ngon
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
- 40
- Sokmean Ngon
-
ភ្ញៀវទេសចរណ៍នៅតែអាចបន្តប្រើ WiFi សាធារណ:ដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្ត!
- 41
- Semtararath
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួង ទៅទស្សនកិច្ចនៅស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)
- 38
- Semtararath
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្លែងអំណរគុណចំពោះនិវត្តជនដែលបានកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្រសួង ដែលយើងត្រូវតែប្ដេជ្ញាថែរក្សាការពារ និងបន្តអភិវឌ្ឍទ្វេដងតទៅទៀត
- 49
- Sokmean Ngon
-
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង
- 43
- Semtararath
-
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១
- 42
- Semtararath
-
រដ្ឋមន្ត្រីក្រសួងពីរចូលរួមជាអធិបតីរៀបចំពិធីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមមូលបទ “ ស្រី្ដរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”
- 92
- Semtararath
-
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូចូលរួមសមាជទូរសព្ទចល័តពិភពលោក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលឆ្នាំ២០២៣
- 76
- Semtararath
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំចាប់ផ្តើមគម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងហុងកុង-ក្រុងព្រះសីហនុ
- 88
- Semtararath