រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «លទ្ធភាពនៃការបង្កើតសួនបច្ចេកវិទ្យាឌីជីថល» តាមប្រព័ន្ធវីដេអូនៃសន្និសីទ (Zoom) ដោយមានការចូលរួមពី ប្រតិបត្តិករបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ក្នុងនិងក្រៅប្រទេស សរុបប្រមាណ ១០០នាក់។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូល និងបទពិសោធន៍នានា ពីវិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស សម្រាប់រៀបចំផែនការមេ និងឈានទៅដល់ការបង្កើតសួនបច្ចេកវិទ្យាឌីជីថលដំបូងនៅកម្ពុជា។
ថ្លែងក្នុងសិក្ខាសាលានាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាក្រសួងទទួលបន្ទុកលើវិស័យឌីជីថល កំពុងសិក្សាអំពីលទ្ធភាពនៃការបង្កើតសួនបច្ចេកវិទ្យាឌីជីថល ដែលជាផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍វិស័យឌីជីថល ជួយជំរុញការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ឱ្យទទួលបានជោគជ័យក្នុងរយៈពេលដ៏ឆាប់ខាងមុខ។ តាមរយៈបទពិសោធន៍នៅបរទេស ការកសាងសួនឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ពិតជាបានចូលរួមលើកស្ទួយក្នុងការអភិវឌ្ឍវិស័យឌីជីថលឱ្យមានការរីកចម្រើនមួយកម្រិតទៀត ជាពិសេសទាក់ទាញការវិនិយោគ និងធនធានមនុស្សពូកែៗមកកម្ពុជា។
Related Post
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់និងកិច្ចព្រមព្រៀងរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងបរិស្ថាន និងគ្រឹះស្ថានឧត្ដមសិក្សា
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារសម្រាប់គ្រប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២)
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សា ចំនួន ១១
- 111
- Administrator
-
បង្ការហានិភ័យ ក្រុមហ៊ុន Apple បានចេញសេចក្តីណែនាំឱ្យអាប់ដេត ប្រព័ន្ធប្រតិបត្តិការ (iOS Update) ការពារសន្តិសុខជាបន្ទាន់
- 43
- Sokmean Ngon
-
មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារពីវាគ្មិនជាថ្នាក់ដឹកនាំក្រសួង និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល (កំពង់ធំ)
- 49
- Sokmean Ngon
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការកសាងសមត្ថភាព និងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ
- 45
- Sokmean Ngon
-
ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Xiao Lianhuo ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន E-GetS
- 30
- Sokmean Ngon
-
មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារពីវាគ្មិនជាថ្នាក់ដឹកនាំក្រសួង និងអ្នកជំនាញបច្ចេកវិទ្យាឌីជីថល
- 16
- Sokmean Ngon
-
“អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” មានតួនាទីសំខាន់សម្រាប់អភិវឌ្ឍធនធានមនុស្សឆ្នើម ក្នុងយុគសម័យឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម
- 56
- Sokmean Ngon
-
សេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣
- 61
- Sokmean Ngon