• ខ្មែរ
  • EN

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពីកាលានុវត្តភាពថ្មីៗ និងបញ្ហាប្រឈមនៃការប្រើប្រាស់ហេដ្ឋារចនាចម្ព័ន្ធ និងបណ្ដាញរួមនៅកម្ពុជា

សិក្ខាសាលានេះគឺជាផ្នែកមួយនៅក្នុងផែនការសកម្មភាពទាំងឡាយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មានវិទ្យានៅកម្ពុជា សម្រាប់ឆ្នាំ២០២០។ ទីពីរ ការរៀបចំសិក្ខាសាលានេះជាការចង្អុលបន្ថែមដោយច្បាប់ស្ដីពីទូរគមនាគមន៍ ដែលបានចូលជាធរមានកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥។

ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ចំនួនបី ពាក់ព័ន្ធទៅនឹងប្រធានបទនេះ។ ទីមួយ ការរៀបចំគោលនយោបាយ និងក្របខ័ណ្ឌគតិយុទ្ធពាក់ព័ន្ធទៅនឹងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរួម ដោយធ្វើការលើកទឹកចិត្តប្រតិបិត្តករដែលមានការពាក់ព័ន្ធចូលរួមការរៀបចំគោលនយោបាយនិងការរៀបចំក្របខ័ណ្ឌគតិយុទ្ធពាក់ព័ន្ធទៅនឹងការប្រើប្រាស់ហេដ្ឋានរចនាសម្ព័ន្ធរួមនេះ។​ទីពីរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធវិស័យទូរគមនាគមន៍​ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
ទីបី ពាក់ព័ន្ធទៅនឹងកិច្ចការសម្របសម្រួលរវាងក្រសួង ស្ថាប័ន ដែលមានការពាក់ព័ន្ធជាមួយនឹងតួអង្គដែលជាប្រតិបត្តិករ។ ក្នុងន័យនេះយើងត្រូវគិតពិចារណាពីគំនិតឆ្នៃប្រឌិត និងប្រសិទិ្ធភាពនៃការងារ ដូចនេះបញ្ហាប្រឈមនៃការសម្របសម្រួលនឹងត្រូវបានកាត់បន្ថយ ហើយទាំងអស់គ្នានឹងខិតខំស្វែងរកនូវកលានុវត្តន៍ភាពថ្មីៗក៏ដូចជាដំណោះស្រាយថ្មុីៗ ដើម្បីទទួលបាននូវផលប្រយោជន៍ទាំងអស់គ្នា៕

Related Post