• ខ្មែរ
  • EN

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើក វេទិកាសន្តិសុខព័ត៌មានថ្នាក់តំបន់លើកទី៧ (CSF-7)

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយសហភាពទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Telecommunity) បានរៀបចំវេទិកាសន្តិសុខព័ត៌មានថ្នាក់តំបន់លើកទី៧ (CSF-7) ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី​១៣  ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់។ វេទិកាថ្នាក់តំបន់មួយនេះនឹងមានអ្នកចូលរួមចំនួន៣០០នាក់ មកពីបណ្តាប្រទេសអាស៊ានក្រុមហ៊ុនឧស្សាហកម្មក្នុងស្រុក និងក្នុងតំបន់ព្រមទាំងក្រសួង-ស្ថាប័ននានា​ដែលពាក់ព័ន្ធ។ វេទិកាមានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សារវាងអ្នកជំនាញការលើប្រធានបទសំខាន់ៗដែលទាក់ទងនឹង៖

•  គ្រោះថ្នាក់ និងឱកាសរបស់អ៊ិនធើណិតក្នុងយុគ្គសម័យថ្មី
•  វិធានការ និងគោលនយោបាយផ្សេងៗដែលរដ្ឋាភិបាលគួររៀបចំសម្រាប់ទប់ស្កាត់បញ្ហាសន្តិសុខព័ត៌មាន
•  ការទប់ស្កាត់បញ្ហាសន្តិសុខព័ត៌មាន និងការជម្រុញការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

ដោយឡែកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយក្រុមហ៊ុន IDG ក៏នឹងរៀបចំព្រឹត្តិការណ៍ដាក់តាំងបង្ហាញពីផលិតផលទាក់ទងនឹងសន្តិសុខព័ត៌មាន និងបច្ចេកវិទ្យា 4G (Cyber Security/4G Products) និងរៀបចំវេទិកាស្តីពីបច្ចុប្បន្នភាពនៃឧស្សាហកម្ម និងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឆ្នាំ២០១៦(Cambodia 4G LTE  & Security World Forum)។ វេទិកាអមមួយនេះនឹងផ្តោតលើការពិភាក្សាអំពីបច្ចុប្បន្នភាពរបស់សន្តិសុខ និងឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

Related Post