• ខ្មែរ
  • EN

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋប្រជាមានិតចិន

     តបតាមការអញ្ជើញរបស់ឯកឧត្តម MA Junsheng អគ្គនាយកការិយាល័យប្រៃសណីយ៍រដ្ឋ ​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំ ប្រតិភូក្រសួង ប.ទ ធ្វើទស្សន​កិច្ចការងារនៅការិយាល័យប្រៃសណីយ៍រដ្ឋ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋ​ប្រជា​មា​និត​ចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។ 

       ​​ ដំណើរទស្សនកិច្ចនេះមានគោលបំណង៖
១‑ពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យប្រៃសណីយ៍តាមរយៈការអនុវត្ត​ខ្លឹម​សារនៃអនុស្សរណៈ​ដែល​ធ្លាប់ចុះរួមគ្នាក្នុងឆ្នាំ​២០១៤ កន្លងមក។ 
២‑ផ្លាស់ប្តូរទស្សនកិច្ចសិក្សាស្វែងយល់អំពីដំណើការនៃការធ្វើរផែនការ និងការគ្រប់គ្រងអាជីវកម្ម​ប្រៃសណីយ៍ ការរៀបចំ​​បទដ្ឋាន​​​​​គតិយុត្តិ និងការរៀបចំ​គោលនយោបាយវិស័យ​ប្រៃសណីយ៍ពាក់ព័ន្ធ។

     ក្នុងអំឡុងដំណើរទស្សនកិច្ចនេះប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​នឹងអញ្ជើញចូលជួប​សម្តែងការគួរសម និងប្រជុំទ្វេភាគីជាមួយឯកឧត្តម MA Junsheng អគ្គនាយកការិយាល័យ​ប្រៃសណីយ៍រដ្ឋ ​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន និងជួបប្រជុំជាមួយ China Post Group។ ក្នុងនោះផងដែរក៏មានដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាទំនើបនៅ Jianguomen Post Bureau, Hangzhou city (Alibaba) ជាអង្គភាពពាណិជ្ជកម្មដ៏ធំក្នុងប្រទេសចិន ពិសេសពាណិជ្ជកម្ម e-commerce ក្នុងវិស័យប្រៃសណីយ៍។

Related Post