• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និង ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញ​ជាអធិបតីក្នុងពិធីដាក់ឲ្យប្រើប្រាស់កម្មវិធីផ្តល់ព័ត៌មានសេវាសាធារណៈ

កម្មវិធីនេះត្រូវបានអភិវឌ្ឈន៍ដោយវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (NIPTICT) នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ព្រមទាំងទទួលបានការឧបត្ថម្ភពីអង្គការតម្លាភាពកម្ពុជា (TI Cambodia)
កម្មវិធីផ្សព្វផ្សាយព័ត៌មានសេវាសាធារណៈតាមរយៈទូរស័ព្ទស្មាតហ្វូន នេះគឺជាផ្នែកមួយក្នុងការជម្រុញការប្រើប្រាស់ប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិកដើម្បីផ្សព្វផ្សាយព័ត៌មានសេវាសាធារណៈជូនប្រជាពលរដ្ឋសំដៅ ផ្តល់ឲ្យប្រជាពលរដ្ឋនូវព័ត៌មានជាក់លាក់ និងមានបច្ចុប្បន្នភាព យល់ដឹងពីនីតិវិធីក្នុងការស្នើសុំសេវា កាត់បន្ថយពេលវេលា បង្កើនប្រសិទ្ធិភាពការងារ ពង្រឹងតម្លាភាព និងកាត់បន្ថយអំពើពុករលួយ។

Related Post