• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អុីវតឹក អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យា គមនាគមន៍  និងព័ត៌មាន (ICT) ដល់ស្រ្តី ក្រោមប្រធានបទ “វ៉ាយហ្វាយសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីវ៉ាយហ្វាយ” 

វគ្គបណ្តុះបណ្តាលរយះពេលបីថ្ងៃ ដែលចូលរួមចែករំលែកចំណេះដឹង  និងបទពិសោធន៍ដោយវាគ្មិនមកពី​ក្រសួង​-ស្ថាប័នពាក់ព័ន្ធទាំងក្នុងស្រុក និងដៃគូអន្តរជាតិ អ្នកតាក់តែងគោលនយោបាយនិងសហគ្រិនជាស្រ្តី ដោយ​ពិភាក្សា​​​​លើ​ប្រធាន​បទមួយចំនួនដូចជា  ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន  គោលនយោបាយជាតិ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍  បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា  ស្ថានភាពធុរៈកិច្ចនៅកម្ពុជា ការផ្តល់សិទ្ធិអំណាចដល់ស្រ្តី  តាម​​​គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព  ការធ្វើផែនការអាជីវកម្មដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍  និង​ព័ត៌មាន និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍  និងព័ត៌មានសម្រាប់ជាទំនុកចិត្តដល់ការធ្វើគោលនយោបាយ​យិនដ័រ​​​ចំពោះស្រ្តីជាសហគ្រិន។ល។
វគ្គបណ្តុះបណ្តាលថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ដែល​បាន​​​ជួយ​​​បង្កើនសមត្ថភាពរបស់ស្រ្តី​ចូល​រួម​ក្នុងការប្រគួតប្រជែងទាំងក្នុងស្រុក  និងលើឆាកអន្តរជាតិ  ហើយអាចឲ្យស្រ្តីចូលរួម​ចំណែក​​អភិវឌ្ឍន៍គ្រប់វិស័យ  ជា​ពិសេស​ការបណ្តុះបណ្តាលជំនាញដល់ស្រ្តី ដើម្បីបង្កើនសហគ្រិនភាពជាស្រ្តី អំពីរបៀបនិងការធ្វើឲ្យប្រសើរ​ឡើង​នូវ​លទ្ធភាព​​​​ទទួលបានហិរញ្ញប្បទាន  និងព័ត៌មាននានាអំពីទីផ្សារសម្រាប់ផលិតផល​របស់​សហគ្រាស​​​​​​ខ្នាតតូច  និងមធ្យមនៅកម្ពុជា។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ  ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា  សិក្ខាកាម​ទាំងអស់នឹងទទួលបានចំណេះដឹង​ថ្មីៗបន្ថែម​ទៀត ហើយយកចំណេះដឹងទាំងនេះទៅចែករំលែកដល់សហការីរបស់យើង  និងយកទៅបម្រើការងារនៅអង្គភាព​រៀងៗ​ខ្លួន​​​​ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

Related Post