នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៦ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ “ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។