• ខ្មែរ
  • EN

ឯកឧត្ដម​ ត្រាំ​ អីុវ​តឹក​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ប្រកាស​តែងប្រធាន​មន្ទីរ​​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ថ្មី​

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅសាលាខេត្តបាត់ដំបង ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងលោក សេក ច័ន្ទបុណ្ណ ចូលកាន់មុខតំណែងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តបាត់ដំបង។​
 

ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


ឯកឧត្ដម ត្រាំ អីុវតឹក អញ្ជើញឡើងថ្លែងសុន្ទរកថា
 

នៅក្នុង​ពិធី​ប្រកាស​តែងតាំង​នេះក៏​មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ប្រតិភូក្រសួងអមរដ្ឋមន្ត្រី ឯកឧត្ដមប្រធានក្រុមប្រឹក្សាភិបាលខេត្តបាត់ដំបង ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការក្នុងខេត្តបាត់ដំបងផងដែរ។
 

លោក សេក ច័ន្ទបុណ្ណ (រូបស្តាំ)
 
ខាងក្រោមនេះជារូបភាពក្នុងពេលកម្មវិធី៖

 

 

Related Post