ខេត្តឧត្ដរមានជ័យ៖ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយហានរង ពលទាហាន និងក្រុមគ្រួសារកងទ័ពចំណុះកងពលតូចថ្មើរជើងលេខ៤១ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី គណៈប្រតិភូអមដំណើរ និងភ្ញៀវកិតិ្តយសជាច្រើនផងដែរ។
ក្នុងកម្មវិធីនាឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលជាផ្ទះបាយ ផ្ទះហូបបាយ និងសាលប្រជុំថ្នាក់កងអនុសេនាធំដែលជាអំណោយរបស់អង្គភាពសម្ព័ន្ធមេត្រីភាព ព្រមទាំងបាននាំយកអំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួនជូនដល់នាយទាហាន នាយហានរង ពលទាហាន និងក្រុមគ្រួសារកងទ័ពចំណុះកងពលតូចថ្មើរជើងលេខ៤១ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ៕