រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកចុងក្រោយដើម្បីពិនិត្យ និងសម្រេចលើសំណើថ្មីនៃការកំណត់ប្លង់លេខទូរស័ព្ទ (Numbering plan) និងនិយមន័យនៃចំណូលដុលសម្រាប់វិស័យទូរគមនាគមន៍។ កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប.ទ., និយ័តករទូរគមនាគមន៍ និង តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍