ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅស្រុកទឹកផុស ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាពុទ្ធបរិស័ទជិតឆ្ងាយ គ្រប់ទិសទី មានសទ្ធាជ្រះថ្លាបានដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តវិហារបិទមាស ស្ថិតនៅភូមិជីពូក ឃុំក្បាលទឹក ស្រុកទឹកផុស និងវត្តសិរីវង្សារាម ហៅវត្តថ្នល់ឈើទាល ស្ថិតនៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បច្ច័យសរុបដែលទទួលបានមានចំនួន ១៨០លានរៀល ត្រូវបានបែងចែកប្រគេនវត្តដូចខាងក្រោម៖
– វត្តវិហារបិទមាស ទទួលបានបច្ច័យចំនួន ៥០លានរៀល និងវត្តចំនួន៨ ក្នុងស្រុកទឹកផុស ក្នុងមួយវត្ត ទទួលបានបច្ច័យចំនួន ៥លានរៀល សរុប ៤០លានរៀល។
– វត្តសិរីវង្សារាម ហៅវត្តថ្នល់ឈើទាល បានទទយលបច្ច័យចំនួន ៥០លានរៀល និងវត្តចំនួន ៨ ក្នុងស្រុកកំពង់លែង ក្នុងមួយវត្ត ទទួលបានបច្ច័យចំនួន ៥ លានរៀល សរុប ៤០លានរៀល៕