រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតអោយលោក អេរីក លី (Eric Lee) នាយកប្រតិបត្តិក្រុមហ៊ុន ឈួន វៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ លោក អេរីក លី បានធ្វើបទបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រី អំពីវឌ្ឍភាពការងារដែលក្រុមហ៊ុនរបស់លោកកំពុងអនុវត្តនាពេលបច្ចុប្បន្ន រួមទាំងបង្ហាញពីគោលជំហររបស់ខ្លួនក្នុងការវិនិយោគខ្សែកាប្លិ៍អុកទិកក្រោមបាតសមុទ្រ (Submarine Cable) តភ្ជាប់ប្រទេសកម្ពុជា ទៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការអ៊ីនធឺណិតល្បឿនលឿន ក្នុងយុគសម័យឌីជីថល។
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍