• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន ដើម្បីជំរុញការអនុវត្តការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំចំនួន ៥ ផ្សេងៗគ្នា ជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ដើម្បីជំរុញការអនុវត្តការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅតាមគ្រប់ក្រសួង-ស្ថាប័ន និងផែនការសកម្មភាពសម្រាប់ការងារបរិវត្តកម្មឌីជីថលក្នុងឆ្នាំ២០២៣-២០៣៥ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការបង្កើតអង្គភាពបរិវត្តកម្មឌីជីថល តម្រូវការឧបករណ៍និងកម្មវិធីឌីជីថល ការរៀបចំបណ្តាញតភ្ជាប់ឌីជីថល តម្រូវការមជ្ឈមណ្ឌលទិន្នន័យ ការបណ្តុះបណ្តាលសម្រាប់រដ្ឋាភិបាលឌីជីថល និង ការរៀបចំផែនការសកម្មភាពរបស់បណ្តាក្រសួង ស្ថាប័ន សម្រាប់ការងារបរិវត្តកម្មឌីជីថលក្នុងឆ្នាំ២០២៣-២០៣៥។

Related Post