• ខ្មែរ
  • EN

ឯកឧត្ដមរដ្ឋមន្ត្រី​ ត្រាំ អ៊ីវតឹក អនុញ្ញាត​ឲ្យ​លោក Shin Hyun Suk តំណាង​ក្រុម​ហ៊ុន Booyoung Khmer ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ

នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យលោក Shin Hyun Suk តំណាងក្រុមហ៊ុន Booyoung Khmer ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានជម្រាបជូនអំពីប្រវត្តិការងាររបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងស្នាដៃសកម្មភាពការងារដែលក្រសួងបានអនុវត្តកន្លងមក ព្រមទាំងជម្រាបជូនអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាទូរស័ព្ទចល័ត ដែលបច្ចុប្បន្ននេះបានក្លាយទៅជាការធ្វើពាណិជ្ជកម្ម និងមានការប្រើប្រាស់កាន់តែទូលំទូលាយ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការកន្លងមកជាមួយក្រុមហ៊ុន Booyoung Khmer ផងដែរ។

ជាការឆ្លើយតប លោក Shin Hyun-Suk បានកោតសសើរ និងគាំទ្រនូវរាល់សកម្មភាពរបស់ក្រសួង ដែលបានចូលរួមចំណែកធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើន ជាពិសេសទីក្រុងភ្នំពេញពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ ការប្រើប្រាស់ប្រព័ន្ឋអ៊ិនធឺណិតកាន់តែទំនើប។ល។ លោកក៏បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ដែលផ្តល់ការគាំទ្រកន្លងមក។ ជាទីបញ្ចប់លោកក៏បានសំណូមពរឲ្យក្រសួងបន្តកិច្ចសហការ និងគាំទ្រជាមួយក្រុមហ៊ុនជាបន្តទៀត៕

 

Related Post