រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យប្រតិភូទូរគមនាគមន៍កូរ៉េ (Korea Telecommunication) ចូលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញបន្តស្ដីពី "បច្ចេកវិទ្យា 5G និង Big Data"។
បច្ចេកវិទ្យា 5G និង Big Data នេះ ត្រូវបានសាធារណរដ្ឋកូរ៉េកំពុងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៩ ខាងមុខ។ តាមរយៈបទបង្ហាញនេះផងដែរ ភាគីទូរគមនាគមន៍កូរ៉េក៏បានចែករំលែកនូវបទពិសោធន៍ និងព័ត៌មាន ព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលសាធារណរដ្ឋកូរ៉េជួបប្រទះក្នុងដំណាក់កាលដាក់ដំណើរការសាកល្បង៕
ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍