ខេត្តកោះកុង៖ ព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមដំណើរដោយ ឯកឧត្ដមអនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា និងមន្ត្រីរាជការក្រសួង បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងតំបន់អារ៉ែង និងពិនិត្យទីតាំងដាក់ឱ្យដំណើរការស្ថានីយ៍ BTS ថ្មី សម្រាប់ដាក់ផ្សាយសេវាទូរស័ព្ទ និងអុីនធឺណែត 2G 3G និង 4G ជូនប្រជាពលរដ្ឋនៅតំបន់អារ៉ែង។
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍