វិស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កំពុង​បោះជំហាន​ទៅមុខ​លើ​វិថី​នៃ​ការ​អភិវឌ្ឍន៍​របស់ កម្ពុជា

រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​វិស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ដោយបាន​ខិតខំ​បំពេញ​តួនាទី​ក្នុងនាម​ជា​អ្នកផ្តល់​និង​បម្រើសេវា​ដល់​សង្គមជាតិ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​សម្រេច​គោលដៅ​នៃ​ការកែលម្អ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​ឲ្យ​កាន់តែ​ប្រសើរឡើង។

បច្ចុប្បន្ន​យើង​មាន​ទីតាំង​និង​សាខា​ប្រៃសណីយ៍​ខេត្ត -រាជធានី​ចំនួន៧៩កន្លែង​ក្នុងនោះ​សាខា​ប្រៃសណីយ៍​ខេត្ត​មាន ចំនួន២០កន្លែង, សាខា​ប្រៃសណីយ៍​ស្រុក​ចំនួន៥១កន្លែង និង​សាខា​ប្រៃសណីយ៍​រាជធានី​ភ្នំពេញ​ចំនួន៨កន្លែង។ ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ធុន​តូច​បំផុត​និង​ខ្នាត​មធ្យម​ហើយ​ផ្តល់ប្រាក់​កម្ចី ចាប់ពី៣០០ដុល្លារ​ទៅ២៥០.០០០ដុល្លារ​អាមេរិក។

វិស័យ​ទូរគមនាគមន៍​បានរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ពង្រីក​សេវា​គ្របដណ្តប់​ដល់​ជនបទនិង​ការធ្វើសមាហរណកម្ម​ក​ម្ពុ​ជា​ទៅក្នុង​តំបន់​និង​ពិភពលោក។           គិត​ត្រឹម​ថ្ងៃទី៣០ខែមិថុនា​ឆ្នាំ២០១៣ចំនួន​ទូរស័ព្ទ​អចល័ត​និង ចល័ត​បាន​កើនឡើង​រហូតដល់​ជាង២០លាន​លេខ,ចំនួន​អ្នកប្រើប្រាស់​អ៊ិន​ថឹ​ណិ​ត​បាន​កើនឡើង​ជាង៣លាន​នាក់។ ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្អឹងខ្នង​មាន​ប្រវែង​សរុប​ចំនួន២២.៣៨០គីឡូម៉ែត្រ។ការវិនិយោគ​បង្កើត​មជ្ឈមណ្ឌល​ផ្កាយរណប​នៅក្នុង​តារាវិថី​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល​ប្លូ​ស្កា​យស៍​និង​ខ្សែ​កា​ប្លិ៍​ទូរគមនាគមន៍​ក្រោម​បាតសមុទ្រ​លើកដំបូង​កំពុងតែ​សាងសង់​ដោយ​ក្រុមហ៊ុន​អ៊ី​ហ្ស៊ី​ខុម​និង​ក្រុមហ៊ុន​តេ​ឡេ​កុម​ម៉ាឡេស៊ី​ប៊ឺ​ហាដ​មាន​ប្រវែង១.៤២៥គីឡូម៉ែត្រ​នឹង​ភ្ជាប់​កម្ពុជា​ជាមួយ​ម៉ាឡេស៊ី។

ជារួម​ក្រសួង​បាន​ត្រៀម​រៀបចំ​មូលដ្ឋាន​រួចជាស្រេច​សម្រាប់​ការឈាន​ឡើង​របស់​កម្ពុ​ជា​ទៅកាន់​ដំណាក់កាល​ថ្មី​នៃ​ការអភិវឌ្ឍន៍​ជាពិសេស​ការធានា​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ទៅក្នុង  “ សេដ្ឋកិច្ច​ពុទ្ធិ ” នាពេល​អនាគត​ក្រសួង​នឹង

បន្ត​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​ឲ្យ​មាន​លក្ខណៈ​ទំនើប,ទាន់សម័យ,មាន​គុណភាព​ខ្ពស់​ស្របតាម

ស្តង់ដារ​អន្តរជាតិ, មានតម្លៃ​ប្រកួតប្រជែង និង​មាន​សេវា​គ្របដណ្តប់​ទូទាំងប្រទេស​ដែល​ប្រជាជន​ទូទៅ​អាច​ប្រើ

ប្រា​ស់បាន និង​ទទួលបាន​ផលប្រយោជន៍គ្រប់ៗគ្នា​ពី​សេវា​នេះ៕

អត្ថបទជាប់ទាក់ទង