​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ទាន​សាមគ្គី​ ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុងមណ្ឌល​វិបស្សនាធុរៈ​សារ​នា​ឋ​ពោធិ​រាជ​ ​ស្ថិត​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​នា​ថ្ងៃសៅរ៍​ ​១​៣​រោច​ ​ខែ​អស្សុជ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​រួម​ជាមួយ​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​អ្នក​ផ្តើម​បុណ្យ​ ​មន្ត្រី​រាជការ​-និ​យោ​ជិ​ក​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​គ្រប់ទិសទី​ ​មាន​សទ្ធា​ជ្រះថ្លា​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ទាន​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ ​ក្នុងមណ្ឌល​វិបស្សនាធុរៈ​សារ​នា​ឋ​ពោធិ​រាជ​ ​ស្ថិតនៅ​ភូមិ​ស្រែ​តា​ជៃ ​ឃុំ​អភិវឌ្ឍន៍​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដើម្បី​ប្រមូល​បច្ច័យ​ក​សាងសាលា​ធម្មសភា​ ​មាន​ទំហំ​១​៧​ម៉ែត្រ​ ​គុណ​នឹង​ ​២​៥​ម៉ែត្រ​ ​ដំបូល​ប្រក់ក្បឿង​។​

​បន្ទាប់ពី​ធ្វើ​កិច្ច​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ ​រួចមក​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​ព្រមទាំង​បុត្រា​ ​បុត្រី​ ​រួម​នឹង​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោកស្រី​ ​ជា​អ្នក​ផ្តើម​បុណ្យ​ទាំងអស់​បាន​វេរ​អង្គ​កឋិន​ទាន​ ​ក្នុងមណ្ឌល​វិបស្សនាធុរៈ​សារ​នា​ឋ​ពោធិ​រាជ​ ​រួម​មាន​ ​ត្រៃ​ធំ​ចំនួន​២​០​ ​បាត​អ៊ី​ណុ​ក​១​ ឆ័​​ត្រ​១​ ​ឈើច្រត់​១​ ក្លោះ​ធំ​១​ ​ត្រៃ​ ​និង​ពិ​ដាន​១​ ​កន្ទេល​ក្រាល​គ្រែ​១​ ​ព្រហ្ម​២​ខ្សែ​ ​សាដក​៩​ ​ឆ័ត្រ​រួត​១​គូ​ ​ដើម​ពោធិ​១​គូ​ ​ផ្លិត​ពោធិ​១​ ​ខ្នើយ​ពូថៅ​១​ ​កែវ​៥​ឡូ​ ​ចានបាយ​១​០​០​ ​បាន​សម្ល​៦​០​ ​និង​ស្លាបព្រា​១​៥​ឡូ​ ​អង្ករ​២​បាវ​ ​ទឹកដោះគោ​១​កេស​ ​ត្រីខ​កំ​បុ័ង​១​កេស​ ​និង​ស្ករស​១​០​គីឡូក្រាម​ ​និង​បច្ច័យ​សង្កត់​ត្រៃ​ ​ចំនួន​ ​១​៥​៩​,​៣​៨​០​,​០​០​០​រៀល​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​លោកជំទាវ​ ​បាន​មាន​មតិ​សំណេះសំណាល​សាក​សួរសុខទុក្ខ​ជាមួយ​អាជ្ញាធរ​ដែនដី​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​អង្គ​កឋិន​ទាន​នៅ​ទីនោះ​។​ ​លើស​ពី​នេះ​ទៀត​ ​លោកជំទាវ​ ​បាន​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​ ​ដែល​មាន​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុន​ ​រ៉ា​នី​ ​ហ៊ុន​សែន​ ​ជា​ប្រមុខ​ដឹកនាំ​ ​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​បញ្ញា​ ​និង​ស្មារតី​ក្នុង​ការ​ជំរុញ​ វិ​ស័យ​សាសនា​ ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ ​ទាំង​បរិមាណ​ ​និង​គុណភាព​ ​តាមរយៈ​ការ​បញ្ចូល​ ​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​ដែល​បាន​ចែង​ថា​ ​បន្ត​គោរព​សេរីភាព​ខាង​ជំនឿ​ ​និង​សាសនា​ ​លើកស្ទួយ​ព្រះពុទ្ធសាសនា​ ​ដែល​ជា​សាសនា​របស់​រដ្ឋ​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​លោកជំទាវ​ ​ក៏បាន​ចែក​ជូន​អំណោយ​ ​និង​ថវិកា​មួយ​ចំនួន​ ​ដល់​តាជី​ ​យាយជី​ ​លោកគ្រូពេទ្យ​ ​ស​.​ស​.​យ​.​ក​ ​កម្លាំង​ការពារ​ ​និង​ប្រជា​ការពារ​ផង​ដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ ​អ៊ី​វ​តឹក​ ​រួម​នឹង​លោកជំទាវ​ ​លោកស្រី​ ​ព្រមទាំង​ពុទ្ធបរិស័ទ​ ​ដែល​បាន​ចូលរួម​ក្នុង​អង្គ​កឋិន​ទាន​ទាំងអស់​ ​បាន​អញ្ជើញ​ចូលរួម​ដាល់​ ​និង​ពិសា​រ​អំបុក​ដោយ​ក្តី​សប្បាយរីករាយ​ ​ដែល​នេះ​ជា​សក្ខីភាព​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គាំទ្រ​ ​និង​ស្រលាញ់​ពេញចិត្ត​ ​ទៅលើ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​មាន​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​ជា​នាយករដ្ឋមន្ត្រី​ ​ដែល​បាន​ប្រកាស​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ ​ចូលរួម​ពិសា​រ​អំបុក​ទាំងអស់គ្នា​ ​នៅ​ថ្ងៃ​ទី​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​នា​ពេល​ខាងមុខនេះ​ ​ក្នុង​ន័យ​ ​ការពារ​ជាតិ​ ​សាសនា​ ​ព្រះមហាក្សត្រ​៕

អត្ថបទជាប់ទាក់ទង

  • Ministry of Post and Telecommunications

    ​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ទាន​សាមគ្គី​ ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុងមណ្ឌល​វិបស្សនាធុរៈ​សារ​នា​ឋ​ពោធិ​រាជ​ ​ស្ថិត​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​