នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០១៦ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានដំណើរការកិច្ចប្រជុំអន្តរ ក្រសួងមួយសម្រាប់ប្រុងប្រៀបរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារ បញ្ជូនកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព អ.ស.ប រយៈពេល១០ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិ និងជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយសន្និបាតនោះ គ្រោងនឹងធ្វើនៅដើមខែមិនា ឆ្នាំ២០១៦ ខាងមុខនេះ ។
ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបាន អនុវត្ត នូវនយោបាយ ឈ្នះឈ្នះ ដែលឈរលើមូលដ្ឋាននៃស្មារតីមហាសាមគ្គីជាតិ និងឯកភាព ជាតិ បានប្រកបដោយជោគជ័យក្នុងការរក្សាសុខសន្តិភាពក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបានប្រែក្លាយជាប្រទេសមួយដែលបានផ្តល់វិភាគទានយ៉ាងសកម្មដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប ថែមទៀតផង ៕