ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក  បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ របស់បណ្តាញនិយ័តកម្មទូរគមនាគមន៍នៃប្រទេសនិយាយភាសាបារាំង (FRATEL)

នៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៦ នៅប្រទេសលុចសំបួ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ របស់បណ្តាញនិយ័តកម្មទូរគមនាគមន៍នៃប្រទេសនិយាយភាសាបារាំង (FRATEL) ក្រោមប្រធានបទ “ធ្វើដូចម្តេចដើម្បីជម្រុញឱ្យមានការពង្រាយបណ្តាញគមនាគមន៍អេឡិកត្រូនិកដោយប្រសិទ្ធភាព”។
 
កិច្ចប្រជុំនេះបានធ្វើការពិភាក្សាលើសារៈសំខាន់នៃការរៀបចំដែនដីបណ្តាញគមនាគមន៍ឌីជីថល ដោយផ្អែកលើធនធានបច្ចេកទេស ធនធានសេដ្ឋកិច្ច និងធនធានមនុស្សតាមរយៈការសិក្សាលើសកម្មភាពដែលអាចដាក់ចេញដោយនិយ័តករ ដើម្បីជំរុញការទទួលបានជាសកលនូវការប្រើប្រាស់បណ្តាញ និងសេវាគមនាគមន៍អេឡិកត្រូនិក។ ជាមួយគ្នានេះ កិច្ចប្រជុំក៏ធ្វើការពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងការចែករំលែកការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសម្របសម្រួលនយោបាយសាធារណៈពហុវិស័យ ការប្រកួតប្រជែង និងការវិនិយោគក្នុងការពង្រាយបណ្តាញថ្មីៗ អាទិភាពដែលបានគ្រោងទុកទាំងក្នុងក្របខណ្ឌជាតិ ឬក្នុងក្របខណ្ឌកាតព្វកិច្ចរបស់ប្រតិបត្តិករ៕

អត្ថបទជាប់ទាក់ទង