• ខ្មែរ
  • EN

Covid-19 Rapid Antigen Test

RT Order

សូមចុចលើប៊ូតុង

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូន ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ២,៩ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍។

លក្ខខណ្ឌក្នុងការបញ្ជាទិញ

  • ចំពោះក្រសួងស្ថាប័ន គឺត្រូវដាក់ពាក្យស្នើសុំតាមតំណរ mptc.gov.kh/rt និងមានលិខិតស្នើសុំបញ្ជាទិញដោយកំណត់ចំនួនឱ្យបានជាក់លាក់សមាមាត្រនឹងចំនួនមន្ត្រីរាជការក្រោមឱវាទរបស់ខ្លួន។
  • ចំពោះក្រុមហ៊ុន ឬគ្រឹះស្ថានឯកជន គឺត្រូវផ្ដល់អាទិភាពសម្រាប់កន្លែងដែលមានបុគ្គលិកច្រើន និងស្ថិតនៅតំបន់ដែលមានហានិភ័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ សូមដាក់ពាក្យស្នើសុំតាមតំណរ mptc.gov.kh/rt និងកំណត់ចំនួនតម្រូវឱ្យបានជាក់លាក់សមាមាត្រនឹងចំនួនបុគ្គលិកក្រោមឱវាទរបស់ខ្លួន។ ក្នុងករណីចាំបាច់ ក្រសួងនឹងទាក់ទងអាជ្ញាធរមានសមត្ថកិច្ចដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន។
  • ចំពោះសាធារណជនទូទៅអាចបញ្ជាទិញឧបករណ៍តេស្តរហ័សរកកូវីដ-១៩ (Asan Easy Test) ដោយខ្លួនឯងបានចាប់ពី១ប្រអប់ឡើង
  • ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅប្រើប្រាស់សម្រាប់បុគ្គលិក និយោជិត កម្មកររបស់ខ្លួនតែប៉ុណ្ណោះ គឺហាមដាច់ខាតមិនឱ្យចែកចាយ ឬលក់បន្ត។ អ្នកដែលបានបញ្ជាទិញមុន នឹងទទួលបានការអនុម័តមុន។

ការទូទាត់

បន្ទាប់ពីទទួលបានការបញ្ជាក់លើបរិមាណបញ្ញាទិញ សូមទូទាត់ប្រាក់ដោយផ្ទេរមកគណនីរបស់ក្រសួង តាមរយះធនាគារណាមួយដូចខាងក្រោម៖

  • ធនាគារកាណាឌីយ៉ា (CANADIA Bank) ឈ្មោះគណនី MPTC និងលេខគណនី 001 79 78 999999
  • ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ឈ្មោះគណនី MPTC និងលេខគណនី 567 789 123
  • ធនាគារអេស៊ីលីដា (ACLEDA Bank) ឈ្មោះគណនី MPTC និងលេខគណនី 0001 06788888 88

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 123 / 067 818 782 / 017 848 108 / 077 867 957 នៅរៀងរាល់ម៉ោងធ្វើការ។

សូមចុចលើប៊ូតុង

RT Order