• ខ្មែរ
  • EN
RT Order

សូមចុចលើប៊ូតុង

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូន ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ២,៩ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍។

ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងផ្ទេរការចែកចាយឧបករណ៍តេស្តរហ័សទៅប្រៃសណីយ៍កម្ពុជា ដើម្បីបន្តចែកចាយ និងផ្តល់បន្ថែមនូវសេវាកម្មដឹកជញ្ជូន

លក្ខខណ្ឌក្នុងការបញ្ជាទិញ

  • ដើម្បីបញ្ជាទិញ សូមស្នើសុំតាមរយៈតំណរភ្ជាប់ mptc.gov.kh/rt

ការទូទាត់

បន្ទាប់ពីទទួលបានការបញ្ជាក់លើបរិមាណបញ្ជាទិញ សូមទូទាត់ប្រាក់ដោយផ្ទេរមកគណនីរបស់ប្រៃសណីយ៍កម្ពុជា តាមរយៈធនាគារដូចខាងក្រោម៖

  • ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ឈ្មោះគណនី Cambodia Post និងលេខគណនី 003 429 971

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 123 / 096 659 2733 / 015 279 927 នៅរៀងរាល់ម៉ោងធ្វើការ ដែលមានអាសយដ្ឋាន វិថីព្រះអង្គអេង (១៣) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុចលើប៊ូតុង

RT Order