មតិស្វាគមន៍របស់រដ្ឋមន្រ្តី
ប្រិយមិត្តទាំងអស់ជាទីមេត្រី !
ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រិយមិត្តទាំង អស់ ដែលបាន និងកំពុងប្រើប្រាស់គេហទំព័រក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍។
គេហទំព័រនេះជាកន្លែងប្រមូលផ្តុំទិន្នន័យព័ត៌មានដ៏សម្បូរបែប ទាក់ទងនឹង ប្រៃសណីយ៍ ទូរគមនាគមន៍ និងព័ត៌មានវិទ្យារួមមានគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្ត្ររបស់ក្រសួង របាយការណ៍ប្រចាំឆ្នាំ និងការគ្រប់គ្រងបច្ចេកវិទ្យា គម្រោង និងផែនការសកម្មភាព សមិទ្ធផល ព្រមទាំងមណ្ឌលព័ត៌មានដែលអនុញ្ញាតដល់ពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសសិស្ស និស្សិត បញ្ញាវ័ន្ត និងអ្នកស្រាវជ្រាវ ព្រមទាំងអ្នកសារព័ត៌មានទាំងឡាយស្វែងរកព័ត៌មានស្តីពីបច្ចេកវិទ្យា ដែលខ្លួនចង់បាន។
ជាមួយព័ត៌មានថ្មីៗ គេហទំព័រក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍នឹងផ្សព្វផ្សាយពីសកម្មភាពរបស់ក្រសួងទាំងអស់ ព្រមទាំងព្រឹត្តិការណ៍នានា រួមនឹងចំណេះដឹងផ្សេងៗទាក់ទងនឹងវិស័យបច្ចេកវិទ្យា។ ដូច្នេះ គេហទំព័រនេះនឹងដើរតួនាទីមួយក្នុងការផ្សព្វផ្សាយព័ត៌មានដល់ សាធារណជន ឱ្យបានជ្រាបអំពីកិច្ចការដែលមន្ត្រីរាជការនៃគេហទំព័រក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជនសាធារណជនទូទៅបានអនុវត្តន៍។
គេហទំព័រនេះក៏នឹងក្លាយជា កញ្ចក់របស់ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ មន្ត្រីរាជការក្រោមឱវាទរបស់ខ្លួនដើម្បីឆ្លុះបញ្ចាំងពីការបម្រើ ជាតិមាតុភូមិរបស់ខ្លួនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាដែលបានដាក់ចុះ តាយរយៈការផ្តល់នូវមតិយោបល់រិះគន់ និងព័ត៌មានទាំងឡាយរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ធ្វើយ៉ាងដើម្បីឱ្យក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍បំពេញការងារបានល្អ ដើម្បីបម្រើជាតិ ប្រជាជន លើវិស័យបច្ចេកវិទ្យាឱ្យបានល្អ។
ខ្ញុំសង្ឃឹមថា គេហទំព័ររបស់ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍នឹងជួយពង្រឹងសិទ្ធិនៃការទទួលបានព័ត៌ មានរបស់ប្រជាពលរដ្ឋ បង្កើន ការយល់ដឹងរបស់ពួកគាត់លើវិស័យបច្ចេកវិទ្យា និងចូលរួមក្នុងកិច្ចការក្នុងកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាប្រកបដោយចីរភាព។
សូមអរគុណ!