វគ្គសិក្សាសរសេរកូត Boot Camps មានការកើនឡើងស្របពេលដែលសិស្សនិស្សិតកំពុងស្វែងរកការងារផ្នែកបច្ចេកវិទ្យា។

         ចំនួននិស្សិតបញ្ចប់ការសិក្សាពីសាលាបង្រៀនសរសេរកូដកុំព្យូទ័រនឹងកើនឡើងច្រើនជាងពីរដងនៅក្នុងឆ្នាំនេះដោយសារតែការចាប់អារម្មណ៍នឹងអត្រាកំណើនប្រាក់ខែខ្ពស់នៅក្នុងការងារផ្នែកបច្ចេកវិទ្យា។
សិស្ស និស្សិតចំនួនជាង ១៦.០០០នាក់នឹងបញ្ចប់ការសិក្សាពីកម្មវិធី Boot Camp គឺកើនឡើង ៦.៧៤០នាក់នៅឆ្នាំ២០១៤ នេះបើយោងតាមទិន្នន័យពីរបាយការណ៍វគ្គសិក្សារបស់គេហទំព័រមួយ ដែលអនុញ្ញាតឱ្យ​សិស្ស និស្សិតធ្វើការវាយតម្លៃលើសាលារៀន។ កម្មវិធីបណ្តុះបណ្តាលនេះបង្រៀនសិស្សអំពីរបៀបបង្កើតវេបសាយ​ និងកម្មវិធីទូរស័ព្ទតែក្នុងរយៈពេលពី០២ខែទៅ០៥ខែហើយតំលៃនៃការសិក្សាអាចច្រើនជាង២១,០០០ដុល្លារ។
យោងតាមស្ថិតិរបស់រដ្ឋាភិបាលអាមេរិក ការងារដែលទាក់ទងនឹងកុំព្យូទ័រត្រូវបានគេរំពឹងថានឹងកើនឡើងលឿនជាងការងារផ្សេងៗទៀតនៅក្នុងឆ្នាំ២០២២។ និស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រជាមធ្យមទទួល​ប្រាក់ខែចាប់ផ្តើមពីជាង៦៥,000ដុល្លារ ហើយសាលារៀនល្បីៗមួយចំនួនរួមបញ្ចូលទាំងសាកលវិទ្យាល័យ Harvard កំពុងតែបន្តជួលសាស្ដ្រាចារ្យទុកសម្រាប់តម្រូវការរបស់ខ្លួន។
លោក Liz Eggleston ជាសហស្ថាបនិកនៃរបាយការណ៍វគ្គសិក្សានេះបានអោយដឹងតាមរយៈបទសម្ភាសតាមទូរស័ព្ទថា “ពួកយើងនៅតែមើលឃើញមនុស្សជាច្រើននៅតែទទួលបានការងារនៅក្នុងវិស័យបច្ចេកវិទ្យា ហើយខ្ញុំអាចនិយាយបានថាទីផ្សារការងារនៅក្នុងវិស័យនេះនៅមិនទាន់ឆ្អែតនៅឡើយទេ”។
លោក William Dembinski អាយុ ២៤ឆ្នាំ បានចុះហត្ថលេខានៅឯ Hack Reactor ទីក្រុង San Francisco បន្ទាប់ពីបានសិក្សាផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យរបស់ប្រទេសអេស្ប៉ាញនិង California, Santa Barbara “អ្នកបញ្ចប់ការសិក្សាឆ្នាំនៅ២០១៣ នឹងត្រូវចំណាយប្រាក់ចំនួន១៧,៧៨០ដុល្លារ ដើម្បីរៀនក្នុងថ្នាក់មួយដែលមានរយៈពេលប្រាំមួយថ្ងៃក្នុងមួយសប្ដាហ៍ ១១ម៉ោងក្នុងមួយថ្ងៃសម្រាប់រយៈពេលបីខែ”។
លោក Dembinski បាននិយាយថា “កម្មវិធី និងកម្មវិធីសិក្សានេះពិតជាមានសារៈសំខាន់ណាស់ ហើយខ្ញុំចង់រុញច្រានឲ្យវាដើរទៅមុខ"។
បើយោងតាមរបាយការណ៍វគ្គសិក្សា វិស័យឧស្សាហកម្មបច្ចេកវិទ្យា Boot-Camp មានអាយុតិចជាងបួនឆ្នាំ និងមានសិស្ស និស្សិតបញ្ចប់ការសិក្សា ប្រហែល ២,០០០នាក់ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ។ និស្សិតបញ្ចប់ការសិក្សាភាគជាច្រើនមិនបានទទួលវិញ្ញាបនបត្រនោះទេ។ គ្រឿងសំគាល់នៃការបញ្ជប់ការសិក្សារបស់ពួកគេគឺជាកម្មវិធី Software ដែលពួកគេបានសរសេរពេលនៅសាលា។ បើតាមរបាយការណ៍វគ្គសិក្សានាខែសីហា ឆ្នាំ២០១៤ បានឱ្យដឹងថា ប្រហែលបីភាគបួននៃនិស្សិតបញ្ចប់ការសិក្សាបានទទួលការងារធ្វើជាអ្នកសរសេរកូដក្នុងរយៈពេលបីខែក្រោយពេលពួកគេបញ្ចប់សិក្សានេះ។
 របាយការណ៍វគ្គសិក្សាបានបង្ហាញក្នុងសេចក្តីថ្លែងការណ៍មួយថា “តម្លៃនៃការសិក្សាវគ្គ Boot Camp ជាមធ្យមគឺ ១១, ០៦៣ដុល្លារ ប្រហែល១0ភាគរយខ្ពស់ជាងកាលពីឆ្នាំ២០១៤ ហើយតំលៃអាចកើនឡើងរហូតដល់  ២១,០០០ដុល្លារ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រាក់ចំណូលសរុបពីវិស័យឧស្សាហកម្ម Boot Camp នឹងមានប្រហែល ១៧២លានដុល្លារក្នុងឆ្នាំ២០១៥ កើនឡើង៥២លានដុល្លារច្រើនជាងកាលពីឆ្នាំមុន៕

ប្រភព៖ Bloomberg, June 8, 2015
 


ការកំណត់សោរពីរ (2FA) ជាន់នៅលើហ្វេសប៊ុក ដើម្បីការពារ​មិន​ឲ្យ​អ្នក​ដទៃ​អាច​ចូលទៅ​កាន់​គណនីហ្វេសប៊ុក​យើងបាន​

តើត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ស្រោចស្រង់​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​បាន​គេ​លួច​យក​មក​វិញ?​​

ស្វែងយល់អំពីគន្លឹះសន្តិសុខ និង​ឯកជន​ភាព​ក្នុង​ការ​ប្រើប្រាស់បណ្តាញ​ទំនាក់​ទំនង​ព័ត៌មាន​សង្គម​​ហ្វេសប៊ុក​

លោក Mark Zuckerberg ៖ នៅក្នុងការធើ្វដំណើរឆ្ពោះទៅកាន់ការតភ្ជាប់ជាសកលរបស់ពួកយើង, ថ្ងៃនេះខ្ញុំសូមប្រកាសប្រព័ន្ធ OpenCelcular, ដែលជាប្រព័ន្ធបណ្តាញគ្មានខ្សែដែលអាចនាំការតភ្ជាប់ទៅកាន់តំបន់ដាច់ស្រយាលបាន។​

សេវាប្រៃសណីយ៍តាមប្រព័ន្ធអេឡិចត្រូនិច​

| ថ្ងៃ ព្រហស្បតី៏ ទី ០២ ខែ កក្កដា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 2802

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥