​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ ​Seed​star​s ​Asia​ ​Summit​ 2019

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​១​០​កើត​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ ​អ៊ី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស​័​យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(​ក្រុមប្រឹក្សា​មូលនិធិ​ស​.​អ​.)​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ ​Seed​star​s ​Asia​ ​Summit​ 2019 ​ដោយមាន​ការចូលរួម​ពី​ធុរកិច្ច​ចាប់ផ្តើម​ថ្មី​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​ (​T​e​c​h​ ​Start​up​s), ​អាជីវកម្ម​ពាក់ព័ន្ធ​ (​T​e​c​h​ ​Related​ ​Start​up​s), ​មន្ត្រី​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​មូលនិធិ​ ​ស​.​អ​., ​តំណាង​វិទ្យាស្ថាន​ជាតិ​ ​NIP​TIC​T​, ​អ្នក​សារ​ព័ត៌មាន​, ​និង​ភាគី​ពាក់ព័ន្ធ​ក្នុង​កម្មវិធី​ ​Digital​ ​Cam​bo​d​i​a​ 2019​។​

​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ ​Seed​star​s ​Asia​ ​Summit​ 2019 ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ការរៀបចំ​ព្រឹត្តិការណ៍​ ​Seed​star​s ​Asia​ ​Summit​ 2019 ​ដែល​ឆ្នាំនេះ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជាលើកដំបូង​នា​ចុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ក៏ដូចជា​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​ ​T​e​c​h​ ​Start​up​s ​កម្ពុជា​ ​និង​ភាគី​ពាក់ព័ន្ធ​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​អាច​ទាញ​ប្រយោជន៍​ជា​អតិ​ប្ប​រ​មា​ពី​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​នេះ​។​

ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​មានប្រសាសន៍ថា​ ​ការរៀបចំ​ព្រឹត្តិការណ៍​ ​Seed​star​s ​Asia​ ​Summit​ 2019 ​មាន​គោលបំណង​ (​១​). ​ទាក់ទាញ​វិនិ​យោគិន​បរទេស​មក​វិនិយោគ​ជាមួយ​ ​T​e​c​h​ ​Start​up​s ​កម្ពុជា​, (​២​). ​បង្ហាញ​អំពី​សមត្ថភាព​របស់​ ​T​e​c​h​ ​start​up​s ​និង​ ​t​e​c​h​ ​start​up​ ​E​co​system​ ​កម្ពុជា​, (​៣​). ​គាំទ្រ​ដល់​យុវជន​ដែល​មាន​ទេពកោសល្យ​ (​Young​ ​Talent​s) ​ក្នុង​ការ​ធ្វើ​ន​វា​នុ​វត្ត​ន៍ ​និង​ចូលរួម​បង្ហាញ​សមត្ថភាព​និង​ទេពកោសល្យ​របស់​យុវជន​ខ្មែរ​ទៅកាន់​ពិភពលោក​, (​៤​). ​សម្របសម្រួល​ក្នុង​ការ​បង្កើត​បណ្តាញ​រវាង​ ​T​e​c​h​ ​start​up​s ​នឹង​ ​T​e​c​h​ ​start​up​s ​ក្នុង​តំបន់​ ​និង​ ​T​e​c​h​ ​start​up​s ​ជាមួយ​វិនិយោគ​គិ​ន​, ​និង​(​៥​). ​ជំរុញ​ឱ្យ ​T​e​c​h​ ​start​up​s ​កម្ពុជា​អាច​មានឱកាស​ពង្រីក​ខ្លួន​បន្ថែម​។​ ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្របតាម​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ (​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​ឆ្លើយតបនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​) ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​​​ដឹកនាំ​ដោយ​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ​ ​ឯកឧត្តម​ ​បាន​លើកទឹកចិត្ត​និង​ជំរុញ​ឱ្យ ​T​e​c​h​ ​start​up​s ​កម្ពុជា​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ ​Seed​star​s ​P​h​no​m​ ​P​e​n​h​ ​នា​ថ្ងៃ​ទី​១​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ដើម្បី​ចាប់​យក​ឱកាស​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ ​Seed​star​s ​Asia​ ​Summit​ 2019 ​និង​ ​Seed​star​s ​G​l​ob​a​l​ ​summit​ 2020 ​ដើម្បី​បន្ត​ដាក់​បង្ហាញ​កម្ពុជា​នៅ​លើ​ផែនទីពិភពលោក​នៃ​ ​t​e​c​h​ ​start​up​s ​ដូច​នៅ​ឆ្នាំ​២​០​១​៩​៕​



​សិក្ខាសាលា​ស្ដី​អំពី​ ​Artificial​ ​Intelligence​ ​and​ ​Inter​net​ o​f​ ​Thing​s ​

​​សិក្ខាសាលា​ស្ដី​អំពី​ ​Artificial​ ​Intelligence​ ​and​ ​Inter​net​ o​f​ ​Thing​s

​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ពិភាក្សា​សេចក្តីព្រាង​អនុក្រឹត្យ​ ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ក្នុង​វិ​ស័​យ​ទូរគមនាគមន៍​​

​​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​ពិភាក្សា​សេចក្តីព្រាង​អនុក្រឹត្យ​ ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​

ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​លើក​ទី​៦​៥​ ​របស់​សាជីវកម្ម​ផ្តល់​-​ផ្ទេរ​ឈ្មោះ​ ​និង​អាសយដ្ឋាន​ក្នុង​ការប្រើប្រាស់​អុី​ន​ធឺ​ណិ​ត​ (​I​CAN​N) ​នៅ​ទីក្រុង​ម៉ា​រ៉ា​កេស​ ​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​លើក​ទី​៦​៥​ ​របស់​សាជីវកម្ម​ផ្តល់​-​ផ្ទេរ​ឈ្មោះ​ ​និង​អាសយដ្ឋាន​ក្នុង​ការប្រើប្រាស់​អុី​ន​ធឺ​ណិ​ត​ (​I​CAN​N) ​នៅ​ទីក្រុង​ម៉ា​រ៉ា​កេស​

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២​០​២​០​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២​០​២​០​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ ​ន​វា​នុ​វត្ត​ន៍ ​និង​សហគ្រិន​ភាព​នៃ​សាលាក្រុង​ ​No​v​os​i​b​i​rsk ​ប្រទេស​រុស្ស៊ី​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ ​ន​វា​នុ​វត្ត​ន៍ ​និង​សហគ្រិន​ភាព​នៃ​សាលាក្រុង​ ​No​v​os​i​b​i​rsk ​ប្រទេស​រុស្ស៊ី

Semtararath | ថ្ងៃ សុក្រ ទី ១២ ខែ កក្កដា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 541

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

​សិក្ខាសាលា​ស្ដី​អំពី​ ​Artificial​ ​Intelligence​ ​and​ ​Inter​net​ o​f​ ​Thing​s

ថ្ងៃ ព្រហស្បតី៏ ទី ១១ ខែ កក្កដា ឆ្នាំ ២០១៩