​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​នៅ​ឃុំ​កំពង់​ហៅ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃចន្ទ​ ​១​៤​កើត​ ​ខែ​អាសាឍ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​១​៥​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​កំពង់​លែង​ ​ក្រុម​ការងារ​បច្ចេកទេស​ ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​ដើម្បី​ត្រួតពិនិត្យ​ ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​ ​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​ជាពិសេស​សម្រាប់​អនុវត្តន៍​គោល​នយោបាយ​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ​ ​។​

​ក្នុង​បេសកកម្ម​នេះ​ ​ឯកឧត្តម​ប្រធាន​ ​និង​ក្រុម​ការងារ​ ​បាន​ចុះ​ពិនិត្យ​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​ស្ថិត​ក្នុង​ឃុំ​កំពង់​ហៅ​ ​មាន​ដូច​ខាងក្រោម​៖​

(​១​). ​បាន​ចុះ​ពិនិត្យ​ទីតាំង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដូន​វៀ​ត​ (​ត្រង់​ចំណុច​មួយ​ផ្នែក​ដែល​ប្រជាពលរដ្ឋ​សុំ​បំបែក​ភូមិ​ជា​ពីរ​) ​ហើយ​បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ ​ម​ត្តេយ្យ​សហគមន៍​ ​០​១​កន្លែង​ ​ធ្វើអំពី​ឈើ​ ​នៅ​ភូមិ​ដូន​វៀ​ត​ (​ឯកឧត្តម​ប្រធាន​ ​បាន​ឯកភាព​ ​និង​ប្រគល់​ជូន​)

(​២​). ​បាន​ចុះ​ពិនិត្យ​ទីតាំង​កំពង់​ចម្លង​ថ្មី​កោះ​ក្អែក​ ​និង​ផ្លូវ​តភ្ជាប់​ប្រវែង​ ​១​១​៣​០​ម៉ែត្រ​ ​ពី​ភូមិ​ដូន​វៀ​តមក​ ​ភូមិ​កោះ​ក្អែក​

(​៣​). ​បាន​ចុះ​ពិនិត្យ​ទីតាំង​អនុវិទ្យាល័យ​កោះ​ក្អែក​ ​ដែល​បាន​ស្នើសុំ​ផ្ទាំង​សូ​ឡា​ទំហំ​ ​៨​០​០​វ៉ាត់​ ​និង​ចាក់​ដី​បំពេញ​ទីធ្លា​សាលា​ចំនួន​ ​១​,​០​០​០​ឡាន​

(​៤​). ​បាន​ចុះ​ពិនិត្យ​គម្រោង​ស្នើសុំ​ ​ស្ពាន​បេតុង​ ​ប្រវែង​ ​៣​០​ម៉ែត្រ​ ​នៅ​ជាប់នឹង​វត្ត​ដូន​វៀ​ត​

(​៥​). ​បាន​ចុះ​ពិនិត្យ​គម្រោង​ស្នើសុំ​ ​ផ្លូវ​ភ្នំ​ទេពី​ ​និង​ប្រឡាយ​អម​ផ្លូវ​ ​ប្រវែង​ ​៥​៥​០​ម៉ែត្រ​ ​និង​ទៅ​ពិនិត្យ​គម្រោង​ស្នើសុំ​ ​ស្រះ​ទឹក​ ​នៅ​ខាង​ជើងភ្នំ​ទេពី​ ​ទំហំ​ ​១​០​០​ម៉ែត្រ​ ​គុណ​ ​៥​០​ម៉ែត្រ​ ​ជម្រៅ​ ​០​៣​ម៉ែត្រ​

​និង​ (​៦​). ​ពិនិត្យ​គម្រោង​ស្នើសុំ​ ​ស្តារ​ព្រែក​កោះ​ខ្លា​ ​ប្រវែង​ ​២​,​២​០​០​ម៉ែត្រ​។​

​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ​ឯកឧត្តម​ប្រធាន​ ​បាន​ស្នើ​អ្នកបច្ចេកទេស​ចុះ​ពិនិត្យ​សិក្សា​ ​និង​រៀបចំ​របាយការណ៍​លម្អិត​ដាក់​ជូន​ថ្នាក់លើ​ ​ដើម្បី​ពិនិត្យពិចារណា​ ​និង​សម្រេច​ផង​ដែរ​៕​



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ ​ឃុំ​ផ្លូវ​ទូក​ ​និង​ឃុំ​ប្រឡាយ​មាស​ ​ក្នុងស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ ​ឃុំ​ផ្លូវ​ទូក​ ​និង​ឃុំ​ប្រឡាយ​មាស​ ​ក្នុងស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​កំពង់​លែង​ ​និង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លេី​ក​ទី​១​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​កំពង់​លែង​ ​និង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លេី​ក​ទី​១​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ខេត្ត​កំពង់ឆ្នាំង​

ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​៧​០​ ​ទិវា​កុមារ​អន្តរជាតិ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សាលាបឋមសិក្សា​ក្តុ​ល​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​៧​០​ ​ទិវា​កុមារ​អន្តរជាតិ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សាលាបឋមសិក្សា​ក្តុ​ល​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុីវ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​១​០​៨​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ ​ខួប​លើក​ទី​១​០​៨​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Semtararath | ថ្ងៃ ព្រហស្បតី៏ ទី ១១ ខែ កក្កដា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 465

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥