សេចក្តីជូនដំណឹង៖ ស្តីពីអាហាររូបករណ៍ (Fellowship) ចូលរួមកិច្ចប្រជុំជាសាធារណៈលើកទី៦៧ (ICANN 67 Public Meeting) របស់សាជីវកម្មផ្តល់-ផ្ទេរឈ្មោះ និងអាសយដ្ឋានក្នុងការប្រើប្រាស់អុីនធើណេត (Internet Corporation for Assigned Names and Numbers - ICANN) នៅប្រទេសម៉ិចសិក

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់មន្ត្រីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាធារណជនជាអ្នកជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានតាមបណ្តាប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេត សាស្ត្រាចារ្យនិងនិស្សិតតាមសាកលវិទ្យាល័យនានា មេត្តាជ្រាបថា៖ កិច្ចប្រជុំជាសាធារណៈលើកទី៦៧ (ICANN 67 Public Meeting) របស់សាជីវកម្មផ្តល់-ផ្ទេរឈ្មោះនិងអាសយដ្ឋានក្នុងការប្រើប្រាស់អ៊ីនធើណេត (ICANN) នឹងរៀបចំចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅទីក្រុងកាន់គុន (Cancún) ប្រទេសម៉ិចសិក ដោយមានការផ្តល់នូវអាហារូបករណ៍ (Fellowship) ដល់បេក្ខជនចំនួន៤០នាក់មកពីប្រទេសជុំវិញពិភពលោក។ អាហារូបករណ៍នេះមានគោលបំណងផ្តល់នូវចំណេះដឹងដល់បេក្ខជនអំពីសកម្មភាពនានាក្នុង ICANN ដូចជា ការរៀបចំគោលនយោបាយ ការយល់ដឹងពីប្រព័ន្ធដំណើការ Domain Name អភិបាលកិច្ចអ៊ីនធើណេត បញ្ហាសន្តិសុខនិងស្ថេរភាពនៃការប្រើប្រាស់អ៊ីនធើណេតលើពិភពលោក។ 

កម្មវិធីអាហារូបករណ៍នេះ នឹងជំរុញឱ្យមានការចូលរួមបានទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន និងសម្តែងមតិក្នុងដំណើការរៀបចំគោលនយោបាយនិងនីតិវិធីនានារបស់ ICANN។ បេក្ខជនដែលជាប់អាហារូបករណ៍ចូលរួមវគ្គ បណ្តុះបណ្តាលនិងកិច្ចប្រជុំ ICANN 67 នឹងទទួលបានការឧបភ្ថម្ភលើសំបុត្រយន្តហោះទៅមក ថ្លៃស្នាក់នៅ ការហូបចុក និងប្រាក់ហោប៉ៅពី ICANN។

បេក្ខជនដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍ខាងលើ ត្រូវបំពេញពាក្យសុំអាហារូបករណ៍តាមគេហទំព័រដូចខាងក្រោម ឱ្យបានមុនថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។ 

- សេចក្តីជូនដំណឹងពីអាហារូបករណ៍ ICANN 67 https://go.icann.org/2Y9guI8 

- ការចុះឈ្មោះនិងលក្ខខណ្ឌជ្រើសរើស https://www.icann.org/fellowshipprogram

 



សេចក្តីជូនដំណឹង ស្តីពីការពង្រឹងគុណភាពសេវាទូរសព្ទចល័ត​

​សេចក្តីជូនដំណឹង ស្តីពីការពង្រឹងគុណភាពសេវាទូរសព្ទចល័ត

សេចក្តីជូនដំណឹង ស្តីពីការផ្លាស់ប្តូរការបើកប្រាក់រង្វាន់លើកទឹកចិត្ត និងការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​សេចក្តីជូនដំណឹង ស្តីពីការផ្លាស់ប្តូរការបើកប្រាក់រង្វាន់លើកទឹកចិត្ត និងការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

សេចក្តីជូនដំណឹង​

​សេចក្តីជូនដំណឹង

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ជូនចំពោះលោកជំទាវ សួស ណារ៉ា និងក្រុមគ្រួសារសព ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨២ឆ្នាំដោយរោគាពាធ។​

​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ជូនចំពោះលោកជំទាវ សួស ណារ៉ា និងក្រុមគ្រួសារសព ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨២ឆ្នាំដោយរោគាពាធ។

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត តំណាងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគ្រប់ ៦៧ព្រះវស្សា យាងចូល ៦៨ព្រះវស្សា​

​ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត តំណាងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគ្រប់ ៦៧ព្រះវស្សា យាងចូល ៦៨ព្រះវស្សា

Semtararath | ថ្ងៃ អង្គារ ទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 9699

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥