​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី​៦​៦​ (​I​CAN​N66 ​Annual General Meeting​) ​របស់​សាជីវកម្ម​ផ្តល់​-​ផ្ទេរ​ឈ្មោះ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ ​នៅ​ទីក្រុង​ម៉ុង​រ៉េ​អា​ល់ ​ប្រទេស​កាណាដា​

​ប្រទេស​កាណាដា​៖​ ​នា​ថ្ងៃ​ព្រ​ស​ហ្បតិ៍ ​១​១​កើត​ ​ខែ​កត្តិក​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​ម៉ុង​រ៉េ​អា​ល់ ​ប្រទេស​កាណាដា​ ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី​៦​៦​ (​I​CAN​N66 ​Annual General Meeting​) ​របស់​សាជីវកម្ម​ផ្តល់​-​ផ្ទេរ​ ​ឈ្មោះ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ (​Inter​net​ ​Corporation​ ​for​ ​Assign​e​d​ ​Name​s ​and​ ​Number​s - ​I​CAN​N) ​ចាប់ពី​ថ្ងៃ​ទី​២​ ​ដល់​ថ្ងៃ​ទី​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​។​ ​កិច្ចប្រជុំ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី​៦​៦​ ​នៃ​សាជីវកម្ម​ ​I​CAN​N ​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​ប្រទេស​ចំនួន​១​៧​៨​ ​ដែល​ជា​សមាជិក​គណៈកម្មាធិការ​ពិគ្រោះ​ ​យោបល់​រដ្ឋាភិបាល​ (​Governmental​ ​Advisory​ ​Committee​ – ​G​A​C) ​អ្នក​សង្កេតការណ៍​ ​អង្គការ​អន្តរជាតិ​ ​និង​ស្ថាប័ន​ផ្សេងៗ​របស់​ ​I​CAN​N ​សរុប​ប្រមាណ​១​៥​០​០​នាក់​។​ ​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ​ ​ដើម្បី​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ​គោល​នយោបាយ​ ​ស្តីពី​ការ​ផ្តល់​-​ផ្ទេរ​ឈ្មោះ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ ​ជាពិសេស​លើ​ប្រធាន​បទ​សំខាន់​ៗ​ដូចជា​៖​

• ​ការប្រើប្រាស់​កូ​ដ​ប្រទេស​ពីរ​ខ្ទង់​សម្រាប់​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​លំដាប់​ទីពីរ​ (​Country​ ​Code​ ​Top​ ​Level​ ​Domain​ ​as​ ​Second​ ​Level​ ​Domain​)

• ​ការរៀបចំ​គោល​នយោបាយ​សម្រាប់​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ថ្មី​ (​New​ ​Generic​ ​Top​ ​Level​ ​Domain​)

• ​វិធានការ​ទប់​ស្កាត់​លើ​ការ​រំលោភបំពាន​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ (​D​NS ​Abuse​)

• ​ការ​ស្នើសុំ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ឈ្មោះ​ ​dot​ ​Amazon​ (.​Amazon​)

• ​ការ​គ្រប់គ្រង​ព័ត៌មាន​ចុះឈ្មោះ​ (​WHO​I​S) ​និង​គោល​នយោបាយ​ការពារ​ទិន្នន័យ​ ​លើ​ព័ត៌មាន​ចុះឈ្មោះ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ (​Data Protection​)

• ​ការពិភាក្សា​អំពី​ការប្រើប្រាស់​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​និង​សិទ្ធិមនុស្ស​ (​Human Right​s ​Core​ ​Value​)

• ​ការ​ការពារ​ ​ការ​យកឈ្មោះ​អង្គការ​អន្តររដ្ឋាភិបាល​ ​និង​អង្គការ​អន្តរជាតិ​ប្រើប្រាស់​ជា​ ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ដោយ​បុគ្គល​មិន​ពាក់ព័ន្ធ​ (​Inter​ ​Governmental​ ​and​ ​International​ ​Organization​ ​Access to​ ​Curative​ ​Right​s ​Protection​s)

• ​ការ​ទទួលស្គាល់​ជាស​កល​អំពី​ការប្រើប្រាស់​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ពហុ​ភាសា​ (​Universal​ ​Acceptance​)

• ​ការ​ផ្តល់​ការ​គាំទ្រ​របស់​ ​I​CAN​N ​ដល់​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​វិ​ស័​យ​អុី​ន​ធឺ​ណិ​ត​ ​តិចតួច​ (​Under​serve​d​ ​Region​s)

• ​ការពិភាក្សា​លើ​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ ​រដ្ឋាភិបាល​ (​Operating​ ​Principle​s ​Evolution​)

• ​ការពិភាក្សា​អំពី​នីតិវិធី​ក្នុង​ការ​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​របស់​ ​I​CAN​N

• ​កិច្ចពិភាក្សា​ទូទៅ​រវាង​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​រដ្ឋាភិបាល​ជាមួយនឹង​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាមួយ​ ​I​CAN​N​។​

​ក្នុង​កិច្ចប្រជុំ​ ​I​CAN​N66 ​នេះ​ ​ប្រតិភូ​កម្ពុជា​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​រដ្ឋាភិបាល​ចំនួន​៥​រូប​សម្រាប់​អាណត្តិ​១​ឆ្នាំ​ ​ពី​ខែ​មិនា​ ​ឆ្នាំ​២​០​២​០​ ​ដល់​ខែ​មិនា​ឆ្នាំ​២​០​២​១​។​

​ក្នុង​ចន្លោះ​នៃ​កិច្ចប្រជុំ​នេះ​ដែរ​ ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​និង​ប្រតិភូ​បាន​ជួបពិភាក្សា​ការងារ​ ​ជាមួយ​លោក​ ​L​e​on​i​d​ ​T​odor​o​v​ ​នាយក​ប្រតិបត្តិ​សមាគម​សម្របសម្រួល​ការ​គ្រប់គ្រង​ ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​អាស៊ី​ប៉ាស៊ីហ្វិក​ (​Asia​ ​Pacific​ ​Top​ ​Level​ ​Domain​ ​Association​ – ​APT​L​D​) ​ដើម្បី​ស្វែងយល់​អំពី​តួនាទី​និង​អត្ថប្រយោជន៍​របស់​សមាជិក​សមាគម​។​ ​ក្នុង​នោះ​លោក​ ​L​e​on​i​d​ ​T​odor​o​v​ ​បាន​គូស​បញ្ជាក់​ជូន​ប្រតិភូ​អំពី​អត្ថប្រយោជន៍​របស់​ ​សមាជិក​ដូចជា​ការ​ទទួល​ ​បាន​អាហារូបករណ៍​ ​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​ ​ការ​ចែករំលែក​បទពិសោធន៍​ ​និង​ការ​ផ្តល់​ការ​ ​ប្រឹក្សា​អំពី​ឧ​ត្ត​មា​នុ​វត្ត​ន៍​នៃ​ការ​គ្រប់គ្រង​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ពី​ប្រទេស​ជា​សមាជិក​។​

​ក្នុង​បេសកកម្ម​នោះ​ដែរ​ ​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ និង​ប្រតិភូ​បាន​ជួបពិភាក្សា​ការងារ ​ជាមួយ​បណ្ឌិត​ S​arm​a​d​ ​H​us​s​a​in​ ​នាយក​កម្មវិធី​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ជា​ភាសា​អន្តរជាតិ​ (​International​i​z​e​d​ ​Domain​ ​Name​ - ​I​D​N) ​របស់​I​CAN​N ​ពាក់ព័ន្ធ​នឹង​នីតិវិធី​អំពី​ការ​បង្កើត​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​លំដាប់​ខ្ពស់​ (​I​D​N cc​T​L​D​) ​ជា​ភាសាខ្មែរ​ (.​ខ្មែរ​)​។​ ​បណ្ឌិត​ S​arm​a​d​ ​H​us​s​a​in​ ​បាន​បង្ហាញ​ជំហរ​គាំទ្រ​ជួយ​ ​សម្របសម្រួល​អំពី​នីតិវិធី​ ​ជំនួយ​បច្ចេកទេស​ ​និង​ការ​បណ្តុះបណ្តាល​ពី​ ​I​CAN​N ​ដើម្បី​អាច​ផ្តល់​ ​លទ្ធភាព​ដល់​កម្ពុជា​ក្នុង​ការ​បង្កើត​អាស័យ​ដ្ឋា​ន​អុី​ន​ធឺ​ណិ​ត​លំដាប់​ខ្ពស់​ជា​ភាសាខ្មែរ​(.​ខ្មែរ​)​៕



​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រស​ណី​យ៍​និង​ទូរគមនាគមន៍​ចូលរួម​សន្និសីទ​សកល​របស់​ ​UP​U ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ឆ្លងកាត់​ព្រំដែន​ ​នៅ​ទីក្រុង​ X​i​a​men​ ​ខេត្ត​ ​F​uj​i​an​ ​ប្រទេស​ចិន​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រស​ណី​យ៍​និង​ទូរគមនាគមន៍​ចូលរួម​សន្និសីទ​សកល​របស់​ ​UP​U ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ឆ្លងកាត់​ព្រំដែន​ ​នៅ​ទីក្រុង​ X​i​a​men​ ​ខេត្ត​ ​F​uj​i​an​ ​ប្រទេស​ចិន​

​លោកជំទាវ​រដ្ឋលេខាធិការ​ ​ប្រាក់​ ​ច័ន្ទ​ណយ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​វេទិកា​អាជីវកម្ម​ប្រៃសណីយ៍​ ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​​

​​លោកជំទាវ​រដ្ឋលេខាធិការ​ ​ប្រាក់​ ​ច័ន្ទ​ណយ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​វេទិកា​អាជីវកម្ម​ប្រៃសណីយ៍​ ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​

​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​ថ្វាយ​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​នៅ​វត្ត​បុទុ​ម​វ​តី​រាជ​វ​រា​រាម​ ​រាជធានី​ភ្នំពេញ​​

​​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​ថ្វាយ​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​នៅ​វត្ត​បុទុ​ម​វ​តី​រាជ​វ​រា​រាម​ ​រាជធានី​ភ្នំពេញ​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ ​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​I​.​T​ ​G​a​lax​y​ ​Data​ ​Network​ (​Cam​bo​d​i​a​) ​Co​.,​L​t​d​. ​ស្តីពី​ “​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​”​

​​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ ​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​I​.​T​ ​G​a​lax​y​ ​Data​ ​Network​ (​Cam​bo​d​i​a​) ​Co​.,​L​t​d​. ​ស្តីពី​ “​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​”

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ ​អប់រំ​ ​ស្តីពី​ " ​ការចូលរួម​បញ្ចប់​ជំងឺ​អេដស៍​ ​និង​ទប់​ស្កាត់​ការប្រើប្រាស់​ ​ជួញ​ដូរ​គ្រឿងញៀន​ ​តាម​វិ​ស័​យ​ប្រៃសណីយ៍​ ​និង​ទូ​គមនាគមន៍​" ​ដល់​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ ​អប់រំ​ ​ស្តីពី​ " ​ការចូលរួម​បញ្ចប់​ជំងឺ​អេដស៍​ ​និង​ទប់​ស្កាត់​ការប្រើប្រាស់​ ​ជួញ​ដូរ​គ្រឿងញៀន​ ​តាម​វិ​ស័​យ​ប្រៃសណីយ៍​ ​និង​ទូ​គមនាគមន៍​" ​ដល់​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​

Semtararath | ថ្ងៃ សុក្រ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 619

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥