Translate: ពី​ធី​ប្រកាស​ផ្ទេរ និង​ចូលកាន់​តំណែង​ទីប្រឹក្សា ជំនួយការ ប្រធាន និង​អនុប្រធាននាយកដ្ឋាន

Translate: កាលពី​វេលា​ម៉ោង ០៩:០០ នាទី​ព្រឹក ថ្ងៃ​សុក្រ ទី១៦ ខែមករា ឆ្នាំ២០១៥ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មាន​ពិធី​ប្រកាស​ផ្ទេរ និង​ចូលកាន់​តំណែង​ទីប្រឹក្សា ជំនួយការ ប្រធាន និង​អនុប្រធាននាយកដ្ឋាន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំង​លោក លោកស្រី​ជាម​ន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ជាច្រើនរូប​ទៀត។

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មានមតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី​ទាំងមូល​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ បានចាត់ទុក​ការគ្រប់គ្រង និង​អភិវឌ្ឍ​ធនធានមនុស្ស គឺជា​អាទិភាព​ចម្បង​មួយ​ក្នុងចំណោម​អាទិភាពចម្បងៗ ជាច្រើន​ផ្សេងទៀត។ ការផ្ទេរ និង​តែងតាំង​មន្ត្រីក្រោមឱវាទ​ក្រសួង ត្រូវបាន​រៀបចំឡើង​ចំនួន ២ លើក​រួចមកហើយ។ លើកទីមួយ​ត្រូវបាន​ធ្វើឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៤ ដែលមាន​មន្ត្រី​ចំនួន ៧៣ នាក់​ត្រូវបាន​ផ្ទេរ និង​ចូលកាន់​តំណែង​ថ្មី និង​លើក​ទី២ គឺ​នៅ​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នេះ ដែលមាន​មន្ត្រី​ចំនួន ១៩ នាក់​ត្រូវបាន​ផ្ទេរ និង​ចូលកាន់​តំណែង​ថ្មី។
ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មានប្រសាសន៍​ឲ្យ​ដឹងថា គុណសម្បត្តិធំៗ ២ យ៉ាង​ដែល​ត្រូវបាន​ប្រើ​សម្រាប់​វាយតម្លៃ​មន្ត្រីរាជការ​មុននឹង​មានការ​តែងតាំង និង​ប្រគល់​ភារកិច្ច គឺ សមត្ថភាព និង​ឥរិយាបថ​ល្អ​ក្នុងការ​បំពេញការងារ។ ជាមួយនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ថ្លែង​សង្កត់ធ្ងន់​ទៅកាន់​អង្គពិធី​ទាំងមូល ពិសេស​អ្នក​ដែល​ទើប​ទទួលបាន​តំណែង​ថ្មី​នៅថ្ងៃនេះ​ថា តំណែង​ដែល​ទទួលបាន​គឺជា កិត្តិយស​ផង ហើយក៏​ជា​បន្ទុក និង​ការទទួលខុសត្រូវ​ផង។

ជា​ចុងបញ្ចប់​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ទាំងអស់​ខិតខំ​បំពេញការងារ​របស់ខ្លួន​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ខិតខំ​រៀនសូត្រ​អភិវឌ្ឍ​ខ្លួន​ឲ្យ​តាម​ទាន់សភាពការណ៍​វិវត្តន៍ថ្មីៗ និង​សហការ​សាមគ្គី​ពួតដៃគ្នា ដើម្បី​សម្រេចបាន​នូវ​ទិសដៅ​កំណែទម្រង់​របស់​ក្រសួង​ទាំង​សម្រាប់​ឆ្នាំ២០១៥នេះ ក៏ដូចជា​សម្រាប់ឆ្នាំក្រោយៗ ទៀត៕

Related Post

  • Press Release on The Regional Capacity Development Workshop under the theme “Artificial Intelligence in the Public Sector: Policy Considerations and Best Practices”

  • His Excellency Chea Vandeth, Minister of Post and Telecommunications and Chair of the Digital Government Committee (DGC), presided over the opening ceremony of the training course on “Embracing Digital Transformation: Navigating Emerging Technologies, Innovation, and Cloud Services for Leaders of the Digital Government Committee”

  • HE Khov Makara, Secretary of State of the Ministry of Post and Telecommunications, led a delegation of 12 new Cambodian digital businesses and brought two digital government technology services to the FRANCOTECH Innovation Fair 2024