ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់និស្សិត និងមន្ត្រីរាជការស៊ីវិលទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការស៊ីវិលដែលមានសញ្ញាបត្របរិញ្ញាបត្រឡើង ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០១៩ ក្របខ័ណ្ឌ « ក » ចំនួន ៣០កន្លែង។
កាលបរិច្ឆេទទទួលពាក្យចុះឈ្មោះសុំសិទ្ធប្រឡង គិតចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៧៖០០ នាទី ។
បេក្ខជនត្រូវបំពេញព័ត៌មានសុំសិទ្ធិប្រឡងតាមប្រព័ន្ធចុះឈ្មោះប្រឡងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន៖ www.mptc.gov.kh ឬតាមរយៈតំណភ្ជាប់ (Link) ៖ https://reg.mptc.gov.kh ។
++សម្រាប់ព័ត៌មានបន្ថែម៖ បេក្ខជនអាចទំនាក់ទំនងសាកសួរព័ត៌មាននៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬ តាមទូរស័ព្ទលេខ៖ ០២៣ ២៣០ ០០០ (រាល់ម៉ោងធ្វើការ)៕