មតិស្វាគមន៍របស់រដ្ឋមន្រ្តី

ប្រិយ​មិត្ត​ទាំង​អស់​ជា​ទី​មេត្រី​ !

ជា​បឋម​ ខ្ញុំ​សូម​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​ប្រិយ​មិត្ត​ទាំង​ អស់ ​ដែល​បាន​ និង​កំពុង​ប្រើ​ប្រាស់​គេហទំព័រ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​។

គេហទំព័រ​នេះ​ជា​កន្លែង​ប្រមូល​ផ្តុំ​ទិន្ន​ន័យ​ព័ត៌​មាន​ដ៏​សម្បូរ​បែប​ ទាក់​ទង​នឹង​​ ​ប្រៃសណីយ៍ ទូរគមនាគមន៍ និងព័ត៌មានវិទ្យា​រួម​មាន​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​     ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​ ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ និង​ការ​គ្រប់​គ្រងបច្ចេកវិទ្យា​ ​​ គម្រោង​​ និង​​ផែន​​ការសកម្មភាព​ សមិទ្ធ​ផល​ ព្រម​ទាំង​មណ្ឌល​ព័ត៌​មាន​ដែល​អនុញ្ញាត​ដល់​ពល​រដ្ឋ​ខ្មែរ​​គ្រប់​រូប ​ជា​ពិសេស​សិស្ស ​និស្សិត ​បញ្ញា​វ័ន្ត ​និង​អ្នក​ស្រាវ​ជ្រាវ​ ព្រម​ទាំង​អ្នក​សារព័ត៌​មាន​ទាំង​ឡាយ​ស្វែង​រក​ព័ត៌​មាន​ស្តីពី​បច្ចេកវិទ្យា​ ដែល​ខ្លួន​ចង់​បាន។​

ជាមួយ​ព័ត៌មាន​ថ្មី​ៗ ​គេហទំព័រ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​​នឹង​ផ្សព្វផ្សាយ​ពីសកម្មភាព​របស់​ក្រសួង​ទាំង​អស់ ​ព្រម​ទាំង​ព្រឹត្តិ​ការណ៍​នានា ​រួម​នឹង​ចំណេះ​ដឹង​ផ្សេងៗ​ទាក់​ទង​នឹង​វិស័យ​បច្ចេកវិទ្យា​។ ​ ដូច្នេះ​ គេហ​ទំព័រ​នេះ​នឹង​ដើរ​តួនាទី​មួយ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ដល់​ សាធារណ​ជន ​ឱ្យ​បាន​ជ្រាប​អំពី​កិច្ច​ការ​ដែល​មន្ត្រី​រាជការ​នៃ​​គេហទំព័រ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​ ​ដៃគូ​អភិវឌ្ឍន៍​ ក្រុម​ហ៊ុន​ឯក​ជន​សាធារណ​ជន​​ទូទៅបាន​អនុវត្តន៍។  

គេហ​ទំព័រ​នេះក៏​នឹងក្លាយ​ជា​ កញ្ចក់​របស់​​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍ ​មន្ត្រីរាជ​ការ​ក្រោម​ឱវាទ​របស់​ខ្លួន​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​បម្រើ ​ ជាតិ​មាតុ​ភូមិ​របស់​ខ្លួន​ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​ កម្ពុជា​ដែល​បាន​ដាក់​ចុះ ​តាយ​រយៈ​ការ​ផ្តល់​នូវមតិ​យោបល់​រិះគន់​ និង​ព័ត៌មាន​ទាំង​ឡាយ​របស់​ប្រជា​ពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន​ ធ្វើ​យ៉ាង​ដើម្បី​ឱ្យ​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​បំពេញ​ការងារ​បាន​ល្អ ​ដើម្បី​បម្រើ​ជាតិ ​ប្រជា​ជន ​លើវិស័យបច្ចេកវិទ្យាឱ្យបាន​ល្អ។​

ខ្ញុំ​សង្ឃឹមថា​ គេហ​ទំព័រ​របស់​​ក្រសួង​ប្រៃសណីយ៍ ទូរគមនាគមន៍​នឹង​ជួយ​ពង្រឹង​សិទ្ធិនៃ​ការ​ទទួល​បាន​ព័ត៌ ​មាន​របស់​ប្រជា​ពលរដ្ឋ ​បង្កើន​ ការ​យល់​ដឹង​របស់​ពួក​គាត់​លើ​វិស័យ​បច្ចេកវិទ្យា ​និង​ចូលរួម​ក្នុង​កិច្ច​ការក្នុងកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យា​ប្រកប​ដោយ​ចីរ​ភាព​។

សូម​អរគុណ!​

អត្ថបទជាប់ទាក់ទង