• ខ្មែរ
  • EN

ព័ត៌មានសង្ខេបស្តីពីក្រសួង​

ចក្ខុវិស័យ

ជំរុញការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវា លើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា នៅក្នុងតំបន់ និងពិភពលោក ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

បេសកកម្ម

១. ដឹកនាំ និងគ្រប់គ្រងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងសមធម៌សង្គម។
២. ពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងរឹងមាំ ល្បឿនលឿន សុវត្ថិភាព និងជឿទុកចិត្ត ឱ្យបានដល់គ្រប់ទីកន្លែងទាំអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។
៣. អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឱ្យមានលក្ខណៈទំនើប មានគុណភាពខ្ពស់ មានតម្លៃសមរម្យ និងមានសេវាគ្របដណ្តប់ទូទាំងប្រទេសសម្រាប់ប្រជាជនប្រើប្រាស់ និងទទួលបានផលប្រយោជន៍ពីសេវានេះ។
៤. អភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលឌីជីថលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការសម្របសម្រួលការគ្រប់គ្រងកិច្ចការរដ្ឋបាល រវាងក្រសួង ស្ថាប័នដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងការផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយភាពរហ័ស ប្រសិទ្ធភាព តម្លាភាព សុវត្ថិភាព សន្សំសំចៃខ្ពស់ និងចំណេញពេលវេលា។
៥. ជំរុញនិងបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់ និងផលប្រយោជន៍នៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពមន្ត្រីរាជការ សិស្ស និស្សិត រួមទាំងវិស័យឯកជន។
៦. លើកទឹកចិត្តវិនិយោគិនក្នុងការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងធ្វើការរៀបចំអភិក្រម ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
៧. ជំរុញប្រតិបត្តិករវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អនុវត្តសិទ្ធិ និងកាតព្វកិច្ច ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការប្រកួតប្រជែងដោយស្របច្បាប់ និងស្មោះត្រង់ និងដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់។

គុណតម្លៃ៖ ប្រសិទ្ធភាព តម្លាភាព និងសមធម៌

បាវចនា

សន្ធិកកម្ពុជា

រូបសញ្ញាមានរាងមូល មានអង្កត់ផ្ចិតប្រវែង ៣ សង់ទីម៉ែត្រ

នៅក្នុងផ្ទៃរង្វង់មាន៖

ខ្សែប្រាំពណ៌ក្រហមនៃពាក់កណ្ដាលរង្វង់ខាងលើ គឺតំណាងឱ្យទ្វីប ទាំងប្រាំ សញ្ញាកងចក្រ ពណ៌ខៀវ នៃពាក់កណ្ដាលរង្វង់ខាងក្រោម ចំនួន ប្រាំពីរកាំ គឺតំណាងឱ្យមន្ត្រីរាជការ ខ្សែបន្ទាត់ពណ៌ស ខាងក្នុងដែលប្រទាក់គ្នាលើផែនដីពណ៌ផ្ទៃមេឃ គឺ តំណាងឱ្យប្រព័ន្ធទំនាក់ទំនងរបស់វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍លើពិភពលោក សញ្ញាកាំផ្លេកបន្ទោលពណ៌លឿងទុំ គឺតំណាងឱ្យរលកអាកាសវិទ្យុ ទូរគមនាគមន៍ អក្សរពណ៌ស ដែលស្ថិននៅលើនៃផែនដី ដែលសរសេរអក្សរកាត់ ប.ទ.ក មានន័យ ប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា អក្សរឡាតាំងពណ៌ស នៅផ្នែកខាងក្រោមនៃផែនដី ដែលសរសេរអក្សរ កាត់ P.T.C មានន័យថា Post and Telecommunication of Cambodia” ។

រូបសញ្ញាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយករូបសញ្ញា

ទាញយករូបសញ្ញាជាមួយអក្សរ ពណ៌ខៀវ និង ពណ៌ស

ពណ៌ និងលេខកូដពណ៌ នៃរូបសញ្ញា