ពិធីចុះហត្ថលេខាស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនសុភក្តិនីការអ៊ិនវេសមេនជាមួយកងពលតូចថ្មើរជើងលេខ៤១
ក្នុងស្មារតីផ្សាភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤១ មានរៀបចំពិធីសំណេះសំណាល និងពីធីចុះហត្ថលេខាស្តីពីការចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនសុភក្តិនីការអ៊ិនវេសមេនគ្រុបខូអិលធីឌី ជាមួយកងពលតូចថ្មើរជើងលេខ៤១ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ មានប្រសាសន៍ថា ស្របពេលដែលប្រទេសជាតិយើងមានសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កងយោធពលខេមរភូមិន្ទនៅតែមានតួនាទីយ៉ាងសំខាន់ និងចាំបាច់បំផុតក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី។ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន សភាពការណ៍តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ហាក់មានសភាពស្ងប់ស្ងាត់ និងធូរស្រាល ក៏ប៉ុន្តែយើងនៅតែមិនធ្វេសប្រហែសមួយវិនាទីណាឡើយ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នទ្វេឡើងរួមជាមួយការត្រៀមលក្ខណៈជាស្រេចនូវកម្លាំងទ័ព ស្បៀងអាហារ យោធបរិក្ខារសឹកដែលមានក្នុងដៃស្រាប់។
ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានណែនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចថ្មើរជើងលេខ៤១ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការ ការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិបានឋិតថេរគង់វង្ស។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា នៅក្នុងឱកាសចូលរួមពិធីចុះហត្ថលេខានាពេលនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមទាំងបណ្តាក្រុមហ៊ុនក្នុងស្រុកមួយចំនួនបាននាំមកជាមួយនូវសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពយើង ដែលទោះបីជាមានចំនួនតិចតួចស្តួចស្តើងក្តី ប៉ុន្តែបានបង្ហាញឲ្យឃើញពីការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ព្រោះថាប្រសិនបើសមរភូមិមុខមិនរឹងមាំ នោះសមរភូមិក្រោយក៏ពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលូតលាស់ដូចសព្វថ្ងៃនេះបានឡើយ។
ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទក៏បានរម្លឹកឡើងវិញអំពីប្រវត្តិនៃការចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយនិងសមរភូមិមុខតាមតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ហើយឯកឧត្តមនាយឧត្តមសេនីយ៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជាក្រុមហ៊ុនសុភក្តិនីការអ៊ិនវេសមេន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារ ដល់កងពលតូចថ្មើរជើងលេខ៤។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន, អ្នកឧកញ៉ា ម៉ក់ គឹមហុងអគ្គនាយកក្រុមហ៊ុនសុភក្តិនីការអ៊ិនវេសមេន និង ឧត្តមសេនីយ៍ទោនាង ឃីម ក៏បានចុះហត្ថលេខា ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនសុក្តិនីការអ៊ិនវេសមេន ជាមួយកងពលតូចថ្មើរជើងលេខ៤១ បន្ទាប់ពីរាជរដ្ឋាភិបាលបានតែងតាំងរដ្ឋមន្ត្រីថ្មី ជំនួសរដ្ឋមន្ត្រីចាស់ដែលត្រូវបានផ្ទេរភារកិច្ចថ្មីជាអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ។
ឯកឧត្តមរដ្ឋមន្ត្រីប្រាក់ សុខុន ក៏បានប្រគល់អំណោយ និងថវិកាមួយចំនួនជូនកងពលតូចថ្មើរជើងលេខ៤១ រួមមាន ដែកចំនួន៣តោន, ស៊ីម៉ងត៍ចំនួន២០តោន, អង្ករចំនួន៧តោន, មី៥០០កេស, ស្ករស៥០០គីឡូក្រាម, អំបិល៥០០គីឡូក្រាម, ឆៃប៉ូវផ្អែម៥០០គីឡូក្រាម, ត្រីខកំប៉ុង៣០កេស, ទឹកត្រី២០០យួរ, ទឹកស៊ីអ៊ីវ២០០យួរ, និងផ្តល់ថវិកាចំនួន៣០លានរៀលជូនកងពលតូចថ្មើរជើងលេខ៤១ផងដែរ៕