ពិធីសូត្រមន្ត្រ រាប់បាត្រ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពិធីសូត្រមន្តទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមែ សប្តស័ក ពុទ្ធសករាជ ២៥៥៩  នាទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

បន្ទាប់ពីបញ្ចប់កិច្ចទាំងឡាយតាមប្រពៃណីព្រះពុទ្ធសាសនាដ៏ថ្លៃថ្លានៃយើង ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសំណេះសំណាលជាមួយនឹងយាយជីតាជីចំនួន ១០ នាក់ និងនិវត្តន៍ជន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន ៤១៤ នាក់ ដែលមានវត្តមានក្នុងពិធីសូត្រមន្តអំណរឆ្នាំថ្មីនេះ ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ និងរាប់អានយ៉ាងជ្រាលជ្រៅ ព្រមទាំងចែកជូននូវសម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាក្នុងម្នាក់ៗ ១០ ម៉ឺនរៀល

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកម្មវិធី Japanese IT Academic Pathway រវាង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Next Make របស់ជប៉ុន

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)