ឯឧ.រដ្ឋមន្ត្រី បើក​សន្និបាត​បូកសរុប និងលើក​ទិសដៅ​ការងារ​របស់​ប្រៃសណីយ៍​កម្ពុជា

បន្ទាប់​ពីបាន​ស្តាប់​របាយការណ៍​របស់ឯឧ. អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រៃសណីយ៍​កម្ពុជា ឯឧ.រដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែង​កោត​សរសើរ​ដោយ​ស្មោះ ចំពោះកិច្ច​ខិតខំ​ប្រឹងប្រែង​របស់ថ្នាក់ដឹកនាំ និងបុគ្គលិក​ប្រៃសណីយ៍កម្ពុជា​ទាំងអស់ ព្រមទាំង​បាន​ផ្តល់​អនុសាសន៍​ផ្តាំ​ផ្ញើថា ដើម្បី​ធ្វើឲ្យ​ប្រៃសណីយ៍​កម្ពុជា​ទទួល​បាន​ជោគជ័យ​កាន់​តែ​ប្រសើរឡើង ប្រៃសណីយ៍​កម្ពុជា ត្រូវ៖

– បន្តបង្កើន​បៀវត្សបុគ្គលិកឲ្យបានសមរម្យ
– បន្តរៀបចំវគ្គបណ្តុះ​បណ្តាល​អំពី​ជំនាញ​ដែល​ពាក់ព័ន្ធ​នឹងវិស័យ​ប្រៃសណីយ៍
– យកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្ម និងការគ្រប់គ្រងបញ្ញើគ្រប់ប្រភេទឲ្យបានល្អប្រសើរ
– ពង្រីកសេវាកម្មប្រៃសណីយ៍ ឲ្យបានដល់តំបន់ជនបទដាច់ស្រយាល
– ធ្វើទំនើបកម្មបច្ចេកវិទ្យាគមនាគម៍ និងព័ត៌មាន ក្នុងវិស័យប្រៃសណីយ៍
– សិក្សា និងបង្កើតអោយមានសេវាថ្មីៗ បន្ថែមទៀត

          ជាមួយគ្នានេះ ឯឧ.រដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ឲ្យបុគ្គលិកប្រៃសណីយ៍កម្ពុជាទាំងអស់ ត្រូវដាក់ខ្លួនជាអ្នកបំរើសេវាកម្មជូនដល់អតិថិជន។សន្និបាតបូកសរុបការងារឆ្នាំ2014 និងលើកទិសដៅការងារឆ្នាំ2015 របស់ប្រៃសណីយ៍កម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងកាលពីព្រឹក ថ្ងៃទី31 ខែមីនា ឆ្នាំ2015៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍