ឯឧ.រដ្ឋមន្ត្រី បើកសន្និបាតបូកសរុប និងលើកទិសដៅការងាររបស់ប្រៃសណីយ៍កម្ពុជា
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯឧ. អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រៃសណីយ៍កម្ពុជា ឯឧ.រដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកប្រៃសណីយ៍កម្ពុជាទាំងអស់ ព្រមទាំងបានផ្តល់អនុសាសន៍ផ្តាំផ្ញើថា ដើម្បីធ្វើឲ្យប្រៃសណីយ៍កម្ពុជាទទួលបានជោគជ័យកាន់តែប្រសើរឡើង ប្រៃសណីយ៍កម្ពុជា ត្រូវ៖
– បន្តបង្កើនបៀវត្សបុគ្គលិកឲ្យបានសមរម្យ
– បន្តរៀបចំវគ្គបណ្តុះបណ្តាលអំពីជំនាញដែលពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍
– យកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្ម និងការគ្រប់គ្រងបញ្ញើគ្រប់ប្រភេទឲ្យបានល្អប្រសើរ
– ពង្រីកសេវាកម្មប្រៃសណីយ៍ ឲ្យបានដល់តំបន់ជនបទដាច់ស្រយាល
– ធ្វើទំនើបកម្មបច្ចេកវិទ្យាគមនាគម៍ និងព័ត៌មាន ក្នុងវិស័យប្រៃសណីយ៍
– សិក្សា និងបង្កើតអោយមានសេវាថ្មីៗ បន្ថែមទៀត
ជាមួយគ្នានេះ ឯឧ.រដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ឲ្យបុគ្គលិកប្រៃសណីយ៍កម្ពុជាទាំងអស់ ត្រូវដាក់ខ្លួនជាអ្នកបំរើសេវាកម្មជូនដល់អតិថិជន។សន្និបាតបូកសរុបការងារឆ្នាំ2014 និងលើកទិសដៅការងារឆ្នាំ2015 របស់ប្រៃសណីយ៍កម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងកាលពីព្រឹក ថ្ងៃទី31 ខែមីនា ឆ្នាំ2015៕