សិក្ខាសាលាស្តីពីសន្តិសុខព័ត៌មានកម្ពុជា-កូរ៉េ ឆ្នាំ២០១៥

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នៅសណ្ឋាគារហីុម៉ាវ៉ារីកម្ពុជា មានប្រារព្ធកម្មិវិធី សិក្ខាសាលាស្តីពីសន្តិសុខព័ត៌មានកម្ពុជា-កូរ៉េ ក្រោមអធិបតីភាព ឯកឧត្តម ជុន វាត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Insoo KANG ប្រធានគ្រប់គ្រងគម្រោងមកពី KISDI ព្រមទាំងអមទៅដោយឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ សិក្ខាសាលានេះ ចូលរួមដោយតំណាងមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា ប្រមាណសរុបទាំងអស់ជាង ៨០នាក់។

បទបង្ហាញ

គោលបំណងនៃសិក្ខាសាលា គឺដើម្បីស្វែងយល់ដឹងពីការវិវត្តន៍ថ្មីៗ នៃស្ថានភាពសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ បទបង្ហាញចំនួន ០៧ (ខាងភាគីកម្ពុជា០២ និងភាគីកូរេ៉០៥) ត្រូវបានលើកយកមកបង្ហាញដល់អង្គសិក្ខាសាលាទាំងមូល៖

– បទបង្ហាញ “CyberSecurity Trends and Challenges” ដោយ Prof. Heejo LEE (Korea University)
– បទបង្ហាញ “Cambodia ICT Masterplan 2020 and Draft T-ICT Development Policy” ដោយ Mrs. TAN Sodany (ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន)
– បទបង្ហាញ “Promotion on Information Certification Program” ដោយ Dr. Wan S. Yi (KISA)
– បទបង្ហាញ “Security is Everyone Business” ដោយ Mr. TAN Sopheak ប្រធានការិយាល័យទប់ទល់បញ្ហាបន្ទាន់នៃកុំព្យូ័រ (CamCERT)
– បទបង្ហាញ “Information Security for e-Government” ដោយ Mr. Jonathan LEE (Igloo Security)
– បទបង្ហាញ “Understanding of Korea Critical Information Infrastructure Protection (CIIP)” ដោយ Prof. Hyung-Jong KIM (SEOUL Women’s University)
– បទបង្ហាញ “Internet of Things (IoT) Security” ដោយ Prof. Heejo LEE (Korea University)

រូបថតសកម្មភាព

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាថ្នាក់ជាតិ ស្តីពី “កាលានុវត្តភាព និងបញ្ហាប្រឈមនៃឌីជីថលឌីវីដិន(សុខដុមនីយកម្មហ្វ្រេកង់ស៍ 700 MHz)​នៅកម្ពុជា”​

  • គោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ( T-ICT Policy) 

  • សិក្ខាសាលាស្តីអំពីរាជធានីភ្នំពេញ និងនគរូបនីយកម្ម