វិធីដ៏ងាយស្រួលក្នុងការដាក់អោយដំណើរការ Android Apps នៅលើកុំព្យូទ័រ Mac
ការដាក់អោយដំណើរការកម្មវិធី Android នៅលើកុំព្យូទ័រ Mac របស់អ្នក នឹងមានភាពងាយស្រួលខ្លាំងមិនធ្លាប់មានពីមុនមក នៅពេលដែលកម្មវិធី BlueStack ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅសប្តាហ៍នេះ។ ពីមុន កម្មវិធី BlueStack អនុញ្ញាតអោយប្រើតែនៅលើកុំព្យូទ័រតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានការដាក់ ឲ្យធ្វើតេសអស់មួយរយៈពេលមួយយ៉ាងយូរនោះ ចុងបញ្ចប់ក៏ត្រូវបានគេអនុញ្ញាតអោយគ្រប់គ្នា ធ្វើការទាញយកតាមរយៈគេហទំព័រ BlueStacks។
អ្វីដែលគេគិតថាល្អបំផុតអំពីកម្មវិធីនេះគឺ ភាពងាយស្រួលក្នុងការតម្លើង និងការប្រើប្រាស់នូវកម្មវិធីនេះ។ អ្នកប្រើប្រាស់គ្រាន់តែធ្វើការទាញយកកម្មវិធីនេះពីគេហទំព័រ BlueStack ហើយគ្រាន់តែចុចពីរដង ទៅលើរូបតំណាងកម្មវិធីដែលយើងបានទាញយករួចរាល់ហើយនោះ និងធ្វើតាមអ្វីដែលគេណែនាំនោះគឺជាការស្រេច។
បន្ទាប់ពីបានធ្វើការតម្លើងកម្មវិធីតាមការណែនាំរួចរាល់ហើយនោះ គឺអ្នកប្រើប្រាស់នឹងត្រូវនាំចូលទៅកាន់គណនី Google ហើយអាចទទួលបានការដាក់អោយទាញយកកម្មវិធីរាប់សិបលានប្រភេទដូចដែលអ្នកប្រើប្រាស់ធ្លាប់បានស្គាល់ពីមុនមក។ លើសពីការលេងហ្គេម និងការចូលទៅដំណើរការកម្មវិធីពីកុំព្យូទ័ររបស់អ្នក កម្មវិធី BlueStack ក៏បានអនុញ្ញាតអោយអ្នកធ្វើការបង្ហោះឯកសារដែលបានផ្ទុកនៅក្នុងកុំព្យូរទ័ររបស់អ្នកចូលផ្ទាល់ទៅកាន់ទូរស័ព្ទដៃរបស់អ្នក។
តើមានរូបភាពដែលអ្នកចង់ធ្វើការចែករំលែកមែនទេ? អ្នកប្រើប្រាស់គ្រាន់តែធ្វើការទាញយកកម្មវិធី Instagram ហើយស្វែងរករូបភាពនោះមក នឹងធ្វើការបង្ហោះ ហើយផ្ញើរូបភាពនោះទៅកាន់អ្នកតាមដានរបស់អ្នក វាគឺជាការស្រេច។
កម្មវិធី BlueStacks គឺត្រូវបានគេទាញយកមកប្រើប្រាស់ក្នុងកុំព្យូទ័រដែលដំណើរការដោយប្រព័ន្ធ Window ប្រហែល ៩០ លានអ្នកហើយ ហើយឥឡូវនេះ កម្មវិធី BlueStacks ក៏បានដាក់អោយអ្នកប្រើប្រាស់កុំព្យូរទ័រ Mac ទាញយកដោយសេរី៕
ប្រភព៖ http://bgr.com/2015/07/03/emulate-android-apps-on-mac/