ឯកឧត្តម​រដ្ឋមន្ត្រី ជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន ពលទាហាន និងពិនិត្យទីតាំងស្ថានភាពវរសេនាតូចលេខ ៤១៥ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥

នៅ​ព្រឹក​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដឹកនាំ​គណៈប្រតិភូ អង្គភាព​ស​ម្ព័​ន​មេត្រីភាព រួមមាន ​មន្ត្រី​​ក្រោម​ឱវាទ ព្រមទាំង​អ្នកឧកញ៉ា ម៉ក់ គឹមហុង អគ្គ​នាយកក្រុម​ហ៊ុន​សុភ​ក្តិ​នី​កា អ៊ី​ន​វេស​មិន​គ្រុប ខូ​អិ​ល​ធី​ឌី ចុះសាកសួរ​សុខទុក្ខ និង​សំណេះសំណាល​ជាមួយ នាយទាហាន នាយទាហានរង ពលទាហាន នៃ​កងវរសេនាតូច​លេខ ៤១៥ ចំណុះ​កងពល​តូចថ្មើរជើង​លេខ ៤១ ។

លោក​វរៈសេនីយឯក ធឿ​ង ជា មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ ៤១ និង​ជា​មេបញ្ជាការ​កងវរសេនាតូច​លេខ ៤១៥ បាន​គូសបញ្ជាក់ថា​ ដោយ​ទទួលបាន​របប​ឧបត្ថម​ប្រចាំថ្ងៃ ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និង​អង្គភាព​ស​ម្ព័​ន​មេត្រីភាព ដឹកនាំ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រួមផ្សំ​ជាមួយ​ការខិតខំ​ដាំ​ដុះ​បង្ករ​បង្កើន​ផល​ស្រូវ ពោត ដំឡូង​មី និង​ការ​ចិញ្ចឹមសត្វ​ដោយ​អង្គភាព​ខ្លួនឯង​ផង​នោះ បានធ្វើ​ឲ្យ​ជីវភាព​រ​បស់បង​ប្អូន​កងទ័ព និង​ក្រុមគ្រួសារ​កងទ័ព មាន​ភាពល្អប្រសើរ។ ក៏ប៉ុន្តែ ទោះជា​យ៉ាងណាក្តីក៏​កងវរសេនាតូច​លេខ ៤១៥ នៅ​ជួបប្រទះ​ការលំបាក​មួយចំនួន ​ដូចជា កត្តា​អាកាសធាតុ​នៅរ​ដូវ​ប្រាំង​ក្តៅ​ហួតហែង ខ្វះខាត​ទឹក​ប្រើប្រាស់ និង​នៅ​រដូវវស្សា​ពិបាក​ក្នុងការ​ធ្វើដំណើរ ហើយ​នៅ​រដូវរងារ​អាកាសធាតុ​មាន​ភាព​ត្រជាក់​ខ្លាំង ។

ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ក្នុងនាម​ថ្នាក់ដឹកនាំ​អង្គភាព​ស​ម្ព័​ន​មេត្រីភាព ឯកឧត្តម​សូម​គោរព​កោតសរសើរ និង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ស្មោះ​អស់ពីដួងចិត្ត ចំពោះ​វីរៈភាព​ដ៏​អង់អាច​ក្លាហាន ការពុះពារ​ការលំបាក និង​ឧបសគ្គ​ប្រឈម​នានារបស់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំង​អស់នៃ​កងវរសេនាតូច​លេខ ៤១៥ ដែល​បាន និងកំពុង​ឈរជើង​ការពារ​យ៉ាងរឹងមាំ​នៅ​សមរភូមិ​មុខ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​បុព្វហេតុ​ការពារ​អធិបតេយ្យជាតិ បូរណភាព​ដែនដី និង​សុខសន្តិភាព ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ។ ឯក​ឧ​ត្ត​មានប្រសាសន៍​ទៀតថា ក្នុងនាម​ថ្នាក់ដឹកនាំ​អង្គភាព​ស​ម្ព័​ន​មេត្រីភាព ឯកឧត្តម​បាន​ខិតខំ​កៀរគរ​អំណោយ​ពី​សប្បុរសជន ទាំង​អង្គភាព​រដ្ឋ និង​ឯកជន យកមក​ជួយ​ឧបត្ថម​គាំទ្រ​ដល់បងប្អូន ​ដើម្បី​ចូលរួមចំណែក​រំ​លែក និង​សម្រាល​ការលំបាក​នានា​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ និង​ក្រុមគ្រួសារ។

ឯកឧត្តម ក៏បាន​ចែក​អំណោយ​ជូន​​កងវរសេនាតូច​លេខ ៤១៥ នូវ​អង្ករ​ចំនួន ៧៥០ គីឡូក្រាម, មី ១៣០ កេស, ត្រីខកំប៉ុង ៧៤០ កំប៉ុង, ទឹកស៊ីអ៊ីវ ៤៦ យួរ, ប្រេងឆា ១៨៥ ដប, ស្ករស ៤១៥ គីឡូក្រាម និង​ផ្តល់​ថវិការ​ជូន​គ្រួសារ​កងទ័ព​ចំនួន ១០៥ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន ៨ ម៉ឺនរៀល ។

តម​ក ឯកឧត្តមរដ្ឋមន្ត្រី និង​អ្នកអមដំណើរ​ក៏បាន​អញ្ជើញ​ពិនិត្យមើល​ស្ថានភាព​នៃ​ជីវភាព​រស់នៅ ការហូបចុក ប្រចាំថ្ងៃ​របស់​កងទ័ព និង​ពិនិត្យមើល​លេណដ្ឋាន​​របស់វរ​សេនា​តូច​លេខ ៤១៥ ផងដែរ

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍