ពិធីសម្ភោធជាផ្លូវការរបស់ក្រុមហ៊ុន សៅ អ៊ីស អេស៊ា ធេលីខម

ក្រុមហ៊ុន  South East Asia Telecom( Cambodia) Co,Ltd ដែលជា ក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ិនធឺណេត និង ទូរគមនាគមន៍ចល័ត នៅកម្ពុជាបាន បើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៥ នាមជ្ឈមណ្ឌលសន្និសីទ កោះពេជ្រ ដែលនឹង គ្រោងចំណាយទុន៤០០ លានដុល្លារ។ ក្នុងពិធីសម្ពោធនេះ មានការអញ្ជើញ ចូលរួមដោយរដ្ឋមន្ដ្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន លោក Tan Qingsheng ភារៈធារីនៃស្ថានទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោក Han Hanchou នាយកប្រតិបត្ដិ ក្រុមហ៊ុន SEATEL Group ព្រមទាំងគណៈ ប្រតិភូជាច្រើនរូបផ្សេងទៀត ទាំងជាតិនិង អន្ដរជាតិ។លោករដ្ឋមន្ដ្រី ប្រាក់ សុខុន បានមានប្រសាសន៍ ថា លោកសម្ដែង នូវការអបអរសាទរ យ៉ាងកក់ក្ដៅ ចំពោះការបើកសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ដាញ សេវាទូរស័ព្ទ របស់ក្រុមហ៊ុន SEATEL ។លោករដ្ឋមន្ដ្រីបន្ថែមថា​ “ក្រុមហ៊ុន SEATEL បានប្រើប្រាស់នូវបច្ចេកវិទ្យាទូរគមនាគមន៍ចល័ត ៤G VoLTE100% ដែលជាបច្ចេកវិទ្យាទំនើបនៅលើ ពិភពលោកនាពេលបច្ចុប្បន្ន ៤G 100%   ដោយកត្ដាទាំងអស់នេះ បានធ្វើឱ្យប្រទេសកម្ពុជាឈានចូលទៅក្នុង ចំណោមនៃបណ្ដា ប្រទេសដែលមានបច្ចេកវិទ្យា ទូរគមនាគមន៍រីកចម្រើនលើពិភពលោក”។នាយកប្រតិបត្ដិក្រុមហ៊ុន SEATEL លោក Han Hanchou បានប្រសាសន៍ ផងដែរថា “ក្នុងនាមជាប្រតិបត្ដិករទូរគមនាគមន៍ពហុវិស័យដែលផ្ដល់សេវាកម្មអ៊ិនធឺណេត និងសេវាកម្ម ទូរគមនាគមន៍ចល័ត SEATEL បានអនុវត្ដនូវយុទ្ធសាស្ដ្រ បណ្ដាញអ៊ិនធឺណេត ចល័ត គ្រប់ជ្រុងជ្រោយ ដែលគ្រោងនឹងធ្វើ ការបោះទុនវិនិយោគ សរុបនៅកម្ពុជាចំនួន ៤០០ លានដុល្លារ ហើយគិតមកត្រឹមបច្ចុប្បន្ននេះ ក្រុមហ៊ុនបានវិនិយោគអស់ ចំនួន១០០ លានដុល្លារ រួចមកហើយ”។សូមបញ្ជាក់ថា ក្រុមហ៊ុន SEATEL គឺជា ក្រុមហ៊ុនដែលផ្ដោតសំខាន់ ទៅលើការច្នៃប្រឌិតថ្មី និងសេវាកម្មផ្ដួចផ្ដើមនូវទស្សនៈសេវាកម្មមួយ ផ្ដល់ការសន្ទនា ដែលមាន សំទ្បេងច្បាស់ល្អ ការចំណាយដ៏ត្រឹមត្រូវ ច្បាស់លាស់ ទាំងសេវាកម្មទូរស័ព្ទ និងសេវាកម្មអ៊ិនធឺណេត នឹងបំពេញនូវតម្រូវការ របស់អតិថិជនបាន១០០%៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍