ពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ ប្រលងសញ្ញាបត្រទុតិយភូមិ នៅវិទ្យាល័យហ៊ុន សែន ស្អាង ឆ្នាំសិក្សា២០១៤-២០១៥ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥

នៅរសៀលវេលាម៉ោង២ ថ្ងៃទី២១ ខែសីហា​ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូ រួមមាន មន្រ្តីក្រោមឱវាទ ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ប្រលងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុន សែនស្អាង។លោក ខឹម ច័ន្ទគិរី អភិបាលស្រុកស្អាងបានគូសបញ្ជាក់ថាដោយមាន ឯកឧត្តមប្រាក់សុខុន ក្នុងការជួយគាំទ្រទាំង ខាងស្មារតី ថវិកា ព្រមទាំងសម្ភារៈ  និងបានផ្តល់នូវដំបូន្មានដ៏មានតម្លៃដែលជាការបង្ហាញផ្លូវ តំរង់ទិសការងារ ព្រមទាំង លើកទឹកចិត្តដ៏ធំធេងចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានធ្វើអោយបរិមាណ និងគុណភាព សិក្សារបស់ សិស្សានុសិស្សកាន់តែរីកចម្រើន ប្រសើរឡើង។លើសពីនេះទៀតលោកអភិបាល ស្រុកក៏បាន លើកឡើងពីសមិទ្ធផលនានាដែលបានកើតមានឡើងពីការឧបត្ថម្ភរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្តេច គតិព្រឹត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងមានការចូលរួមឧបត្ថម្ភពីសំណាក់ឯកឧត្តម លោកឧកញ៉ា សប្បុរសជន នានាក្នុងការកសាង និងស្ថាបនាឡើងនូវហេដ្ឋារចនាសម្ព័ន្ធ អាគារសិក្សា បន្ទប់សម្រាប់ ស្នាក់នៅរបស់ គ្រូបង្រៀន ក្លោងទ្វាសាលា ជាច្រើន ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ  លោកគ្រូ អ្នកគ្រូ នឹងកំណើន សិស្សានុសិស្ស ព្រមទាំងធ្វើអោយស្ថានភាពវិស័យអប់រំនៅក្នុងស្រុកស្អាងមានការរីកចម្រើន និងល្អ ប្រសើរឡើង។ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អនុប្រធានក្រុមការងារថ្នាក់ជាតិប្រចាំខេត្ត កណ្តាល ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកស្អាង និងជាប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកស្អាងបានមានប្រសាសន៍ណែនាំ និងថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅជូនដល់ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែល បានដាក់ចិត្ត ដាក់កាយ ខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស មិនថាមានបញ្ហា ទុក្ខលំបាក យ៉ាងណាក៏មិនថ្អូញ ថ្អែរ ហើយតស៊ូពុះពារដើម្បីបង្ហាត់បង្រៀនសិស្សានុសិស្សទាំងអស់។ ខណៈនេះដែរឯកឧត្តម ក៏បានផ្តល់ដំបូន្មាន ដល់សិស្សានុសិស្សទាំងអស់អោយខិតខំប្រឹងប្រែង ព្យាយាម រៀនសូត្រ សិក្សាស្រាវជ្រាវ ដើម្បីបំពេញ បន្ថែម និង បង្កើននូវចំណេះដឹង របស់ខ្លួនដើម្បីអានាគតរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ លើសពីនេះទៅ ទៀត ឯកឧត្តមក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ឯកឧត្តម ដែលធ្លាប់បានជួប នូវបញ្ហាលំបាកនានា ក្នុងកំឡុងពេលដែលរូបឯកឧត្តមផ្ទាល់ធ្លាប់ជាសិស្សនិងជាគ្រូបង្ហាត់បង្រៀនមួយរូបដែរ។ ឯកឧត្តមក៏បានជូនពរដល់សិស្សានុសិស្សដែលត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សានេះ អោយជួបតែ សំណាងល្អនិងប្រលងជាប់គ្រប់ៗគ្នា ហើយឯកឧត្តមក៏បានឧបត្ថមជាថវិកាមួយចំនួន ដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សផងដែរ។​

អត្ថបទជាប់ទាក់ទង