ឯកឧត្តម​រដ្ឋមន្ត្រី​ ប្រាក់​ សុខុន​ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីទទួលសម្ភារការិយាល័យសម្រាប់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន​ នាថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៥

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១៥ និង ៣០ នាទី នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ហៅកាត់ថា CMAA បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់ ទទួលសម្ភារការិយាល័យ ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ASEAN Regional Mine Action Center: ARMAC) និងអាជ្ញាធរ CMAA ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាកយរដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកជំទាវ ប៊ូ ជាំងគូ (BU Jianguo) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

សម្ភារដែលត្រូវបានប្រគល់ ទទួល រួមមាន៖ ម៉ាសីុនកុំព្យូទ័រ, ម៉ាសីុនថតរូប, ម៉ាសីុនបញ្ចាំងរូបភាព ម៉ាសីុនព្រីនធ័រ, ម៉ាសីុនស្កែន, ម៉ាសីុនថតចម្លងខ្នាតធំ, ម៉ាស៊ីន GPS, ឧបករណ៍រាវរក និងដោះមីន, និងសម្ភារការពារខ្លួនអ្នកដោះមីន ជាដើម៕

អត្ថបទជាប់ទាក់ទង