លោកជំទាវ ត្រាំ អុីវតឹកណារី អមដំណើរដោយលោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនកុមារ ស្ត្រីកូនខ្ចី និងចាស់ជរាក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ ០១ មិថុនា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះ លោកជំទាវ ត្រាំ អុីវតឹកណារី និងគណៈប្រតិភូអមដំណើរបានអញ្ជើញចែកអំណោយអនុស្សាវរីយ៍ជូនដល់សិស្សានុសិស្សជាកុមារា កុមារី ចំនួន ៦០នាក់ ម្នាក់ៗទទួលបានកាតាបចំនួន០១ សៀវភៅ០២ក្បាល ប៊ិច០២ដើម នំមួយថង់ ទឹកសុទ្ធ ០១ដប ថវិកា ៥០០០រៀល លោកគ្រូ អ្នកគ្រូ ១០នាក់ ម្នាក់ៗទទួលបានមួកសុវត្ថិភាព០១ នំមួយថង់ ទឹកសុទ្ធ ០១ដប ថវិកា ៣០០០០រៀល។
នៅថ្ងៃដដែលនេះដែរ គណៈប្រតិភូបានអញ្ជើញនាំយកអំណោយ និងថវិកាមួយចំនួនទៅប្រគល់ជូនដល់គ្រួសារចាស់ជរាចំនួន ០២គ្រូសារ និងគ្រួសារកូនខ្ចីចំនួន ០៥គ្រួសារ ស្ថិតក្នុងស្រុកទឹកផុស ដោយក្នុងមួយគ្រួសារទទួលបាន ក្រម៉ា០១ សារុង០១ មី០១កេះ ស្កសរ០១ថង់ ថវិកា ១៤០០០០រៀលផងដែរ។