ព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦ ឯកឧត្ដម ហុក ឫទ្ធី និងឯកឧត្ដម គឹម គង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួង ប.ទ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់ឯកឧត្ដមរដ្ឋមន្ត្រី ប្រគល់ជូនយុវជនស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន កម្ពុជា(CIV) ២០១៦ ដែលកំពុងបំពេញបេសកម្មបណ្ដុះបណ្ដាលជនបង្គោល ICT ស្ថិតនៅក្នុងស្រុក កំពង់លែង និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ អំណោយសរុបចែកជូននាពេលនេះរួមមាន៖ ទឹកបរិសុទ្ធ៦០កេស មី៤០កេស ត្រីខកំប៉ុង២០០កំប៉ុង មុង២៥ និងស្លាកចំណាំងផ្លាតចរាចរ២៤០០សន្លឹក។ គួរបញ្ជាក់ផងដែរថា៖ យុវជនស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន កម្ពុជា២០១៦ ក្នុងស្រុកទាំងពីរមានចំនួន០៦ក្រុម សរុប ២៤នាក់ ក្នុងនោះស្រី ០៤នាក់។
ឯកឧត្ដម ហុក ឫទ្ធី និងឯកឧត្ដម គឹម គង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំប្រតិភូក្រសួង ប.ទ ចុះសួរសុខទុក្ខយុវជនស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CIV)

