ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលរបស់និស្សិតស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ជាតិឆ្នាំ២០១៦
នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមជាមួយឯកឧត្ដមអនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា លោក លោកស្រី ប្រតិភូក្រសួង ប.ទ បានអញ្ជើញចូលរូមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលរបស់និស្សិតស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ជាតិឆ្នាំ២០១៦ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ពិធីនេះមានការចូលរូមពីសំណាក់ក្រុមការងារចុះជួយឃុំ ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុក-ឃុំ និស្សិតស្ម័គ្រចិត្ត ICT សិស្សានុសិស្ស និងសិក្ខាកាម ចំនួន ២៥២នាក់ផងដែរ។ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះការបង្កើតអ្នកស្ម័គ្រចិត្ត ICT ជាតិនេះឡើងដើម្បីជួយបណ្ដុះបណ្ដាយវិស័យ ICT ដល់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ ដោយទទួលបានផ្លែផ្កា និងសម្រេចបានជោគជ័យតាមការគ្រោងទុក។