ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលរបស់និស្សិតស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍​​ និងព័ត៌មាន (ICT) ជាតិឆ្នាំ២០១៦

នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមជាមួយឯកឧត្ដមអនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា លោក លោកស្រី ប្រតិភូក្រសួង ប.ទ បានអញ្ជើញចូលរូមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលរបស់និស្សិតស្ម័គ្រចិត្តបច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន (ICT) ជាតិឆ្នាំ២០១៦ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ពិធីនេះមានការចូលរូមពីសំណាក់ក្រុមការងារចុះជួយឃុំ ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុក-ឃុំ និស្សិតស្ម័គ្រចិត្ត ICT សិស្សានុសិស្ស  និងសិក្ខាកាម ចំនួន ២៥២នាក់ផងដែរ។ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុី​វ​តឹក បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះការបង្កើតអ្នកស្ម័គ្រចិត្ត ICT ជាតិនេះឡើងដើម្បីជួយបណ្ដុះបណ្ដាយវិស័យ ICT ដល់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ ដោយទទួលបានផ្លែផ្កា និងសម្រេចបានជោគជ័យតាមការគ្រោងទុក។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យ លោកបណ្ឌិត Cosmas Zavazava នាយកការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union – ITU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

  • 💳 តើគួរការពារបណ្ណឥណទានរបស់អ្នកតាមប្រព័ន្ធអុីនធឺណិតដោយរបៀបណា?