លោកជំទាវអនុរដ្ឋលេខាធិការ ជ្រឹង បទុមរង្សី អញ្ជើញទទួលស្វាគមន៍ឯកឧត្ដម Truong Minh Tuan រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

នៅក្នុងកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្ដម Truong Minh Tuan បានសម្តែងនូវសេចក្ដីសប្បាយរីករាយចំពោះការទទួលស្វាគមន៍របស់ភាគីកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវ ជ្រឹង បទុមរង្សី អនុរដ្ឋលេខាធិការ តំណាងប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានពាំនាំប្រសាសន៍របស់ឯកឧត្ដម ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីថ្លែងអំណរគុណដល់ឯកឧត្ដម Truong Minh Tuan ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ។ ឯកឧត្ដម ត្រាំ អីុវតឹក សង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម យើងនឹងទទួលស្វាគមន៍បានយ៉ាងកកក្ដៅ ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងទទួលបានផ្លែផ្លា និងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងទាំងពីរនាពេលអនាគត ជាពិសេសផ្តោតសំខាន់ទៅលើការពង្រីកលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យទូរគមនាគន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការបង្កើនសមត្ថភាពចំណេះដឹង បទពិសោធន៍ ធនធានមនុស្សរបស់ក្រសួងទាំងពីតាមរយៈកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា និងការផ្លាស់ប្តូរចំណេះដឹងនាពេលអនាគត។
 

អត្ថបទជាប់ទាក់ទង