ឯកឧត្ដមអនុរដ្ឋលេខាធិការ ខូវ មករា អញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាស្ដីពី ”សន្តិសុខព័ត៌មានថ្នាក់តំបន់លើកទី៧ (CSF-7)” នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់

ឯកឧត្ដមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា សិក្ខាសាលាថ្នាក់តំបន់ដែលធ្វើឡើងដោយ Asia-Pacific Telecommunity (APT) រួមសហការជាមួយក្រសួប្រៃសណីយ៍ និងទូរគមនាគមន៍នានេះគឺមានបំណង ផ្តល់ និងចែករំលែកនូវព័ត៌មានដែលទាក់ទងទៅនឹងនិន្នាការបច្ចេកវិទ្យា សេវាឌីជីថលថ្មីៗ និងបញ្ហាសន្តិសុខព័ត៌មាន ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ។ សិក្ខាសាលាបានដកស្រង់នូវប្រធានបទសំខាន់ៗមកពិភាក្សា និងផ្លាស់ប្តូរយោបល់រវាងវាគ្មិនជាអ្នកជំនាញការមកពីបណ្តាប្រទេសក្នុងតំបន់ Asia Pacific ដែលរួមមានប្រធានបទស្តីពីការរៀបចំច្បាប់ គោលនយោបាយ បច្ចេកវិទ្យាអ៊ីនធឺណេតនៃវត្ថុ (Internet of Thing) បច្ចេកវិទ្យាទិន្នន័យទំហំធំ (Big data) រហូតដល់ប្រធានបទស្តីពីឧត្តមានុវត្តន៍ (ការអនុវត្តន៍ល្អ) ដើម្បីពង្រឹងការឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗដែលបាននឹងកំពុងកើតមានឡើងក្នុងវិស័យ ICT។ អង្គសិក្ខាសាលាក៏មានការសិក្សាស្វែងយល់លើការកំណត់រកលំនឹងរវាងជនភាពរបស់អ្នកប្រើប្រាស់ និងការការពារប្រឆាំងនឹងការគម្រាមកំហែងលើប្រព័ន្ធ ICT ដែលកំពុងតែកើនឡើងនិងមានលក្ខណៈស្មុគស្មាញជាងពេលមុន។ ជាទីបញ្ចប់ អង្គសិក្ខាសាលាបានយល់ឃើញនូវភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសក្នុងតំបន់ ក្នុងការចូលរួមចែករំលែកព័ត៌មាន ចូលរួមសហការក្នុងការដោះស្រាយបញ្ហាសន្តិសុខព័ត៌មាន ដើម្បីធានាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល (Digital Economy) ក្នុងតំបន់។

អត្ថបទជាប់ទាក់ទង